អង្គការសហប្រជាជាតិ​និយាយ​ថា មនុស្ស ​១០​លា​ននាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​នៅ​អ៊ុយ​ក្រែ​ន ក្រោយ​សង្គ្រាម

2022/03/21 04:33:47 pm        487

​អ៊ុយក្រែន៖ ប្រធាន​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ របស់​អង្គការសហប្រជាជាតិ​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ ១០​លាន​នាក់ ជាង ​១​ភាគ​៤ នៃ​ចំនួន​ប្រជាជន​សរុប​ពេលនេះ​បាន​រត់​ភៀសខ្លួន​ ចេញពី​លំនៅឋាន​របស់​ពួកគេក្នុង​ប្រទេស​អ៊ុយ​ក្រែ​នចាប់​តាំង​ពី​ការ​ចូល​លុកលុយ​របស់​រុស្ស៊ី។

​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ UNHCR បាន​និយាយ​ថា មនុស្ស​ជិត ៣​.៤លាន​នាក់​នៃ​ប្រជាជន​សរុប​ដែល​បាន​រត់​ភៀសខ្លួន​ចូល​ទៅ​ក្នុង​បណ្ដា​ប្រទេសជិតខាង​ ភាគ​ច្រើន​ចូល​ទៅ​ព្រំដែន​ប្រទេស​ប៉ូឡូញ។ ​ប្រធាន​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួនរ​បស់​អង្គការសហប្រជាជាតិលោក Filippo Grandi បាន​និយាយ​ដោយ​សំដៅ​ដល់​ប្រទេស​រុស្ស៊ី​ថា ក្នុងចំណោម​ទំនួល​ខុស​ត្រូវ​ទាំងឡាយ​របស់​អ្នក​ ដែល​បង្ក​សង្គ្រាមនៅ​គ្រប់​ទីកន្លែងក្នុង​ពិភពលោក​កំពុង​ធ្វើបាប​ជន​ស៊ីវិល ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ​។

​លោ​កថា​ សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ធ្ងន់ធ្ងរ​ណាស់​ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​ ១០​លាន​នាក់​រត់​ភៀសខ្លួន​ទាំង​នៅ​ក្នុង​ប្រទេស ​ឬ​ទាំង​ក្លាយ​ជា​ជនភៀសខ្លួន​នៅ​បរទេស​។​ ទីភ្នាក់ងារ​ជនភៀសខ្លួន UNHCR ខាងលើ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​ចំនួន ៣,៣៨៩,០៤៤​នាក់បាន​រត់​ភៀសខ្លួន​ឆ្លង​ព្រំដែន​ចេញពី​ប្រទេស​របស់​ខ្លួន ​ចាប់​តាំង​ពី​រុស្ស៊ី​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1084
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        530
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm