គ.ជ.ប នឹង​ទទួលបាន SERVERS សម្រាប់គ្រប់​គ្រង​ទិន្នន័យ​អ្នក​បោះឆ្នោត​ដ៏​មាន​សារ​សំខាន់​ពី​ជប៉ុន​

2026/02/18 10:12:40 pm        211

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា សម្ភារបរិក្ខារ បច្ចេក​ទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់​ការ​គ្រប់​គ្រង​ទិន្នន័យ​អ្ន​ក​បោះ​ឆ្នោត​ដែល​ជប៉ុន​ផ្តល់​គឺ ​មានទំហំធំជាងមុន និងបច្ចេកវិទ្យាការរីកចំរើនជាងមុន។ ហើយ​បើ​មាន​បញ្ហា​យ៉ាង​ណា​នោះក៏គ.ជ.ប នៅតែគ្រប់គ្រងស្ថានការណ៍បាន ដោយសារ​ច្បាប់​ដើម​ត្រូវ​រក្សា​ទុកនៅ​ក្នុង​អង្គ​ចង​ចាំ​ប្រកប​ដោយសុវត្ថិភាព។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ជប៉ុន តែងតែយកចិត្តទុកដាក់ក្នុងការ រួម​សហការជាមួយ គ.ជ.ប ក្នុងការផ្តល់ជាបច្ចេកទេស និងសម្ភារ ដើម្បីធានាថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​​មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ក្នុងនោះអង់ចង់ចាំដែលជប៉ុនផ្តល់ឲ្យមកកម្ពុជា គឺ​ជា​ការ​បន្ត​និរន្តភាព នៃការរៀបចំបញ្ជីបោះឆ្នោតឲ្យកាន់តែប្រសើរ។ ដោយ​សារ​អង់​ចង​ចាំ​ដែល​ជប៉ុន​ផ្តល់​ឲ្យ​តាំង​ពីឆ្នាំ២០១៦ គឺផុតការធានារ៉ាប់រងទោះបីជាប្រើការបានក៏ដោយ។ ហើយ​ការ​បន្ត​ជួយ​របស់​ជប៉ុន​មាន​ទំហំធំជាងមុន និងបច្ចេកវិទ្យាក៏មានការរីកចំរើនជាងមុន។

ឯកឧត្តម​បានបញ្ជាក់ថា ការប្រើប្រាស់អង្គចងចាំរក្សាទុកប្រកបដោយសុវត្ថិភាព ហើយកូពីស្ថាន ភាព​ដដែល​នេះយកមកប្រើប្រាស់ខាងក្រៅ ហើយបើមានការហេកយ៉ាងណានោះ ក៏គ.ជ.ប នៅ​តែ​គ្រប់​គ្រងស្ថានការណ៍បាន ដោយសារ​ច្បាប់​ដើម​ត្រូវ​រក្សា​ទុក​នៅ​ក្នុង​អង់​ចង​ចាំ​ប្រកប​ដោយ​សុវត្ថិភាព​។

សូមជម្រាបថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយសម្ភារបរិក្ខារ បច្ចេក​ទេស​ប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ដល់​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមអធិបតី​ភាព​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​ក​ម្ពុជា និងឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅទីស្តីការ គ.ជ.ប៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm