លោក TRUMP បន្តក្រឹត្យអនុញ្ញាតឲ្យឃាត់នាវាដែលធ្វើដំណើរទៅកាន់គុយបា រយៈពេល ១ឆ្នាំ ទៀត

2026/02/18 10:56:31 pm        316

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានបន្តក្រឹត្យរយៈពេលមួយឆ្នាំទៀត ដែលអនុញ្ញាតឲ្យមានការឃាត់ និងការត្រួតពិនិត្យនាវាអាមេរិក និងបរទេសដែលធ្វើដំណើរទៅកាន់ប្រទេសគុយបា។ នេះបើយោងតាមសារព័ត៌មាន Federal Register។

សារព័ត៌មាននេះ បានឲ្យដឹងថា៖«រដ្ឋាភិបាលគុយបាមិនបានបង្ហាញថា ខ្លួននឹងជៀសវាងការប្រើប្រាស់កម្លាំងហួសហេតុប្រឆាំងនឹងនាវា ឬយន្តហោះរបស់សហរដ្ឋអាមេរិក ដែលអាចចូលរួមក្នុងសកម្មភាពរំលឹកវិញ្ញាណក្ខន្ធ ឬការតវ៉ាដោយសន្តិវិធីនៅភាគខាងជើងប្រទេសគុយបានោះទេ។ លើសពីនេះ ការចូលដោយគ្មានការអនុញ្ញាតរបស់នាវាណាមួយដែលចុះបញ្ជីដោយសហរដ្ឋអាមេរិកចូលទៅក្នុងដែនទឹកគុយបា នៅតែបង្កគ្រោះថ្នាក់ដល់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ពីព្រោះការចូលបែបនេះ អាចសម្រួលដល់ជនអន្តោប្រវេសន៍យ៉ាងច្រើនពីប្រទេសគុយបា»។

នេះនៅតែជាគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលជនអន្តោប្រវេសន៍យ៉ាងច្រើនពីប្រទេសគុយ    បា នឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយបង្កការរំខាន ឬគំរាមកំហែងដល់ទំនាក់ទំនងអន្តរជាតិរបស់សហរដ្ឋអាមេរិក»។

លោក ត្រាំ បាននិយាយថា លោកកំពុងពង្រីក «ភាពអាសន្នជាតិទាក់ទងនឹងប្រទេសគុយបា និងអាជ្ញា ធរសង្គ្រោះបន្ទាន់» ដែលនឹងអនុញ្ញាតឲ្យមានការឃុំខ្លួននាវាដែលចូលមកសាធារណរដ្ឋនេះ។

ក្រឹត្យនេះ ត្រូវបានចុះហត្ថលេខាដំបូងនៅឆ្នាំ ១៩៩៦ ដោយអតីតប្រធានាធិបតី លោក ប៊ីល គ្លីនតុន (Bill Clinton) បន្ទាប់ពីប្រទេសគុយបាបានបាញ់ទម្លាក់យន្តហោះពីរគ្រឿងរបស់អង្គការជនអន្តោប្រវេសន៍ Brothers to the Rescue ដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមី។

នៅឆ្នាំ ២០០៤ ក្រឹត្យនេះ បានហាមឃាត់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសម្ភារៈដល់ប្រទេសគុយបា។ ការហាមឃាត់នេះ ត្រូវបានបន្ត នៅឆ្នាំ ២០១៦ និង ២០១៨។ ក្រឹត្យនេះដែរ ត្រូវបានបន្តច្រើនដងហើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        60
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm