កូរ៉េខាងត្បូង៖ ជនស៊ីវិលបានបង្ហោះដ្រូនចូលកូរ៉េខាងជើង ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងអន្តរកូរ៉េ

2026/02/18 11:20:27 pm        50

រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង លោក Chung Dong-young បាននិយាយនៅថ្ងៃពុធ (១៨ កុម្ភៈ) នេះថា ជនស៊ីវិល ៣នាក់ បានបង្ហោះយានដ្រូនចូលទៅកាន់ដែនអាកាសកូរ៉េខាងជើង ចំនួន ៤លើក ចាប់តាំងពីលោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung ឡើងកាន់តំណែងកាលពីឆ្នាំមុនមក ដែលបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងអន្តរកូរ៉េ។

លោក Chung បាននិយាយថា ជនទាំងបីនោះ បាបង្ហោះដ្រូនរវាងខែកញ្ញា ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦នេះ ដោយសម្ងាងដល់ការស៊ើបអង្កេតជាបន្តបន្ទាប់របស់នគរបាល និងយោធា។ លោកបន្តថា យានដ្រូនបានធ្លាក់ចំនួនពីរលើកនៅកូរ៉េខាងជើង ស្របតាមការអះអាងរបស់ទីក្រុងព្យុងយ៉ាងពិតមែន។

លោក Chung បានបន្ថែមថា នៅក្នុងការប៉ុនប៉ងពីរលើកផ្សេងទៀត យានដ្រូនបានវិលត្រឡប់ទៅកាន់តំបន់ Paju ដែលជាតំបន់តាំងទីលំនៅតាមព្រំដែននៅកូរ៉េខាងត្បូង បន្ទាប់ពីបានហោះហើរពីលើទីក្រុង Kaesong ដែលជាទីក្រុងមួយរបស់កូរ៉េខាងជើង។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរកូរ៉េខាងត្បូងកំពុងស៊ើបអង្កេតជនស៊ីវិលទាំង ៣នាក់នេះ ដោយសង្ស័យថា បានរំលោភលើច្បាប់សុវត្ថិភាពអាកាសចរណ៍ និងរំលោភច្បាប់ព្រហ្មទណ្ឌ។

កូរ៉េខាងជើងបានប្រតិកម្មដោយកំហឹងទាក់ទងនឹងឧប្បត្តិហេតុនេះ ដោយនិយាយកាលពីខែមុនថា យានដ្រូនមកពីកូរ៉េខាងត្បូង បានចូលក្នុងដែនអាកាសរបស់ខ្លួន បន្ទាប់ពីការឈ្លានពានមួយផ្សេងទៀតក្នុងខែកញ្ញា។ លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជំរុញឱ្យទីក្រុងសេអ៊ូល ស៊ើបអង្កេតឧប្បត្តិហេតុនេះ ដោយព្រមានថា ការញុះញង់អាចនាំឱ្យមាន «ស្ថានភាពដ៏គួរឱ្យភ័យខ្លាច»៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm       
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        30
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm