សហរដ្ឋអាមេរិកបង្ហាញព័ត៌មានលម្អិតថ្មី ជុំវិញការសង្ស័យពីការសាកល្បងនុយក្លេអ៊ែររបស់ចិន

2026/02/18 11:35:38 pm        67

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ កាលពីថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) បានបង្ហាញពីអ្វីដែលលោកនិយាយថា ជាព័ត៌មានលម្អិតថ្មី អំពីបំផ្ទុះសាកល្បងនុយក្លេអ៊ែរក្រោមដី ដែលត្រូវបានសង្ស័យថា ត្រូវបានធ្វើឡើងដោយប្រទេសចិន នៅក្នុងខែមិថុនា ឆ្នាំ២០២០។

ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Christopher Yeaw បានប្រាប់ព្រឹត្តិការណ៍មួយ នៅឯវិទ្យាស្ថាន Hudson Institute ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកថា ស្ថានីយ៍តាមដានរញ្ជួយដីដាច់ស្រយាលមួយ នៅក្នុងប្រទេសកាហ្សាក់ស្ថាន បានកត់ត្រា «ការផ្ទុះ» កម្រិត ២,៧៥រ៉ិចទ័រ ដែលមានទីតាំងស្ថិតនៅចម្ងាយ ៧២០គីឡូម៉ែត្រ នៅឯតាំងធ្វើតេស្តសាកល្បង Lop Nor នៅភាគខាងលិចនៃប្រទេសចិន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

លោក Yeaw ដែលជាអតីតអ្នកវិភាគចារកម្ម និងមន្ត្រីការពារជាតិ បានប្រាប់ថា៖ «ខ្ញុំបានពិនិត្យមើលទិន្នន័យបន្ថែម ចាប់តាំងពីពេលនោះមក។ មានលទ្ធភាពតិចតួចណាស់ដែលខ្ញុំនឹងនិយាយថា វាគឺមិនមានអ្វីផ្សេងឡើយ តែជាការផ្ទុះ ពោលគឺជាការផ្ទុះតែម្ដងប៉ុណ្ណោះ»។ លោកបានបន្ថែមថា ទិន្នន័យទាំងនោះមិនស៊ីសង្វាក់គ្នាជាមួយនឹងការផ្ទុះអណ្ដូងរ៉ែនោះឡើយ។

លោក Yeaw ដែលមានសញ្ញាបត្របណ្ឌិតផ្នែកវិស្វកម្មនុយក្លេអ៊ែរ បានបន្ថែមទៀតថា៖ «វាក៏មិនស៊ីសង្វាក់គ្នាទាំងស្រុងជាមួយនឹងរញ្ជួយដីដែរ។ វាគឺជាអ្វីដែលអ្នករំពឹងទុកថា ជាការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ»។

យ៉ាងណាក្ដី អង្គការសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តគ្រប់ជ្រុងជ្រោយ (CTBTO) ដែលទទួលបន្ទុកស្វែងរកការបំផ្ទុះសាកល្បងនុយក្លេអ៊ែរ បានឲ្យដឹងថា ទិន្នន័យគឺមានមិនគ្រប់គ្រាន់នោះទេ ដើម្បីបញ្ជាក់ពីការចោទប្រកាន់របស់លោក Yeaw ថា ត្រឹមត្រូវ។ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើងនេះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        47
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm