ចំនួន​រៀបចំ​ឥណទាន​ឡើងវិញ​នៅ​តាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ នឹង​កើនឡើង

2021/04/27 02:59:58 am        281



ភ្នំពេញ ៖ តំណាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) រំពឹងថា នៅក្នុងពេល​ឆាប់ៗ​នេះ ការរៀបចំ​ឥណទាន​ជូន​អតិថិជន ​នឹងមាន​ចំនួន​ការ​កើនឡើង​ជា​បន្តទៀត​ ខណៈដែល​ប្រជាពលរដ្ឋ​នូវ​រង​ការប៉ះពាល់ ​ដោយសារ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​។


លោក កាំ​ង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​ថ្លែង​លើកឡើង​ក្នុង​កិច្ច​សម្ភាសន៍ ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV​ ស្តីពី​ស្ថានភាព​អតិថិជន​ដែល​រង​ការ​ប៉ះពាល់ និង​កិច្ច​ដំណើរការ​របស់​សមាជិក​មីក្រូហិរញ្ញវត្ថុ ​នៅ​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ នេះ​ថា ផ្អែក​តាម​ទិន្នន័យ​របស់​សមាគម ក្នុង​មួយ​សប្តាហ៍ ​ការរៀបចំ​ឥណទាន​ឡើងវិញ​មាន​ចំនួន​ថេរ ក្នុង​រង្វង់ ១​ពាន់​អតិថិជន​ ក្នុងនោះ ​ចំពោះ​ការ​ផ្ទុះ​រលក​នៃ​ជំងឺ​កូ​វីដ​-១៩, ព្រឹត្តិការណ៍​២០ កុម្ភៈ ចុងក្រោយ​នេះ ​សមាគម​មិនទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​នៅឡើយ ។


លោក​ បញ្ជាក់ថា បើ​ផ្អែក​តាម​ស្ថានភាព​សេដ្ឋកិច្ច​ប្រចាំថ្ងៃ យើង​សង្កេត​ឃើញថា ​អតិថិជន​មួយ​ចំនួន បាន​រង​នូវ​ការ​ប៉ះពាល់ ​ដោយសារ​ព្រឹត្តិការណ៍​២០​កុម្ភៈ នេះហើយ ​ក្នុងនោះ​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា រំពឹងថា​ ក្នុងពេល​ឆាប់ៗ​នេះ ​នឹង​មាន​ការកើនឡើង​នៃ​កា​រៀបចំ​ឥណទាន​ឡើងវិញ​ជូន​អតិថិជន ។


ចំណែក លោក ផល វ៉ាន់ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ​បានបញ្ជាក់​បន្ថែមថា​ ស្ថិតនៅក្នុង​ស្ថានការណ៍​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​ក៏​ដូច​រាជរដ្ឋាភិបាល​ ក្នុងនោះ​សមាគម​ក៏​មាន​ការ​បារម្ភអំពី​សុខុមាលភាព ​របស់​អតិថិជន ​និង​ប្រាក់ចំណូល​របស់​ពួកគាត់​ផង​ដែរ ។ សមាគម​នឹង​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​មានការ​រីក​រាល ​ដើម្បី​ឲ្យ​វិបត្តិ​នេះ​ត្រឡប់​មក​ល្អ​ប្រសើរ​ឡើងវិញ តែ​ចំណែក​ស្ថានភាព​នៃ​ការ​ប៉ះពាល់​ចុងក្រោយ​នេះ ប្រសិនបើ​មាន​តម្រូវការ​រៀបចំ​ឥណទាន​ឡើងវិញ ​សមាគម​និង​ជជែក​ពិភាក្សា អំពី​ការបន្ត​រៀបចំ​ជូន​អតិថិជន​។


សូម​បញ្ជាក់​ថា ជុំវិញ​ការរៀបចំ​ឥណទាន របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​និង​រួមបញ្ចូល​ធនាគារ​ចំនួន​៤​ផ្សេងទៀត​ ក្នុងនោះ​ សម្រាប់​អតិថិជន​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩, ​គិត​ត្រឹម​ខែ កុម្ភៈ ឆ្នាំ ២០២១ ​ មាន​អតិថិជន​ប្រមាណ​ជា ​២៩ ម៉ឺន​នាក់ ទទួល​បាន​ការ​អនុម័ត​រៀបចំ​ឥណទាន​ឡើងវិញ ដែល​មាន​ទំហំ​ឥណទាន​សរុប ១ ៤០០ លាន​ដុល្លារ​​អាមេរិក ៕

​អត្ថបទ​៖ សុន រ៉ា​ឌី


អត្ថបទដែលទាក់ទង

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជ​ទ្រព្យជូនវីរកង​ទ័ពតស៊ូ​ប្រយុទ្ធ និងពលី ចំនួន ១០ម៉ឺនដុល្លារ
2025/07/29 11:39:23 pm        1
TOP STORY | សម្ដេចធិបតីចេញគោលនយោបាយពិសេសគាំទ្រដល់យោធិន និងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ
2025/07/29 11:20:00 pm        1
​អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ
2025/07/29 09:22:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជ​ទ្រព្យជូនវីរកង​ទ័ពតស៊ូ​ប្រយុទ្ធ និងពលី ចំនួន ១០ម៉ឺនដុល្លារ

2025/07/29 11:39:23 pm
​TOP STORY | សម្ដេចធិបតីចេញគោលនយោបាយពិសេសគាំទ្រដល់យោធិន និងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ
2025/07/29 11:20:00 pm
​​អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ
2025/07/29 09:22:18 pm
​មេដឹកនាំកំពូលអ៊ីរ៉ង់ ចោទប្រកាន់លោកខាងលិចថា ប្រើប្រាស់ការទាមទារនុយក្លេអ៊ែរជាពាក្យដោះសារការប្រឈមដាក់គ្នា
2025/07/29 09:18:23 pm
​ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខពលរដ្ឋភៀសខ្លួន ខណៈបទឈប់បាញ់ចូលជាធរមាន
2025/07/29 09:12:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/29 07:03:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/21 01:58:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/27 08:11:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/22 03:28:43 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am