សេចក្តីរាយការណ៍៖ ឥណ្ឌូនេស៊ីនឹងទទួលបាននាវាដឹកយន្តហោះចម្បាំងលើកដំបូងរបស់ខ្លួនពីអ៊ីតាលីក្នុងឆ្នាំនេះ

2026/02/19 12:10:06 am        48

ទីភ្នាក់ងារព័ត៌មាន Antara របស់ឥណ្ឌូនេស៊ី រាយការណ៍ថា ឥណ្ឌូនេស៊ីគ្រោងនឹងទទួលបាននាវាដឹកយន្តហោះចម្បាំងលើកដំបូងរបស់ខ្លួនពីប្រទេសអ៊ីតាលី ក្នុងឆ្នាំ ២០២៦នេះ ។

ទីភ្នាក់ងារព័ត៌មាន Antara រាយការណ៍ដោយលើកឡើងសម្តីប្រធានមន្ទីរព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងការពារជាតិឥណ្ឌូនេស៊ីលោកឧត្តមសេនីយឯក Rico Ricardo Sirait ថា នាវាដឹកយន្តហោះចម្បាំង Giuseppe Garibaldi នឹងត្រូវបញ្ជូនទៅកាន់ឥណ្ឌូនេស៊ី ដោយរដ្ឋាភិបាលអ៊ីតាលី ក្នុងនាមជាជំនួយឥតសំណង ។

ទីភ្នាក់ងារ Antara រាយការណ៍ថា លោក Sirait និយាយថា នាវាផ្ទុកយន្តហោះចម្បាំង Giuseppe Garibaldi គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលអ៊ីតាលី ។ រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងបែងចែកថវិកាសម្រាប់ការកែលម្អ ឬការកែតម្រូវ ដើម្បីបំពេញតម្រូវការប្រតិបត្តិការរបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី ។

លោកបន្តថា កិច្ចចរចា និងដំណើរការរដ្ឋបាលពាក់ព័ន្ធនឹងនាវាដឹកយន្តហោះចម្បាំងនេះ កំពុងធ្វើឡើងរវាងរដ្ឋាភិបាលឥណ្ឌូនេស៊ី និងអ៊ីតាលី ។

នាវា Giuseppe Garibaldi ត្រូវបានផលិតឡើងដោយរោងចក្រផលិតនាវាអ៊ីតាលី Fincantieri ហើយនិងដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ១៩៨៥ ។ វាបានបម្រើការជាមួយកងទ័ពជើងទឹកអ៊ីតាលីចាប់ពីឆ្នាំ ១៩៨៥ រហូតដល់ឆ្នាំ ២០២៤ ។

លោកឧត្តមនាវីឯក Muhammad Ali គឺជាអគ្គសេនាធិការកងទ័ពជើងទឹកឥណ្ឌូនេស៊ីនិយាយថា នាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ី មុនថ្ងៃទី ៥ ខែតុលា ខាងមុខនេះ ដែលជាថ្ងៃទិវានៃកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូនេស៊ី ។

លោកបន្តថា កិច្ចចរចាកំពុងបន្តរវាងក្រសួងការពារជាតិឥណ្ឌូនេស៊ី និងរោងចក្រ Fincantieri ក៏ដូចជាកងទ័ពជើងទឹកអ៊ីតាលី ។

នាវា Giuseppe Garibaldi នឹងរួមចំណែកស្រដៀងគ្នាជាមួយនាវាចម្បាំងថ្មីចំនួន ២របស់កងទ័ពជើងទឹកឥណ្ឌូនេស៊ីគឺនាវា KRI Brawijaya និងនាវា KRI Prabu Siliwangi ដែលត្រូវបានផលិតផងដែរដោយរោងចក្រ Fincantieri ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm