មេដឹកនាំទួរគី៖ ការទទួលស្គាល់ដែនដី Somaliland ដោយអ៊ីស្រាអែល ពុំផ្តល់ផលដល់អ្នកណាឡើយ

2026/02/19 12:19:37 am        52

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) ថា ការទទួលស្គាល់របស់អ៊ីស្រាអែល ចំពោះសាធារណរដ្ឋបំបែកខ្លួន Somaliland នឹងមិនផ្តល់ផលប្រយោជន៍ដល់ដែនដី Somaliland ឬតំបន់នេះនោះទេ។

កាលពីខែធ្នូឆ្នាំមុន លោក Erdogan បាននិយាយថា ការសម្រេចរបស់អ៊ីស្រាអែល ក្នុងការទទួលស្គាល់ជាផ្លូវការនូវដែនដី Somaliland ជាតំបន់ភាគខាងជើងដែលបានប្រកាសខ្លួនឯងថា ជាដែនដីឯករាជ្យនៅឆ្នាំ១៩៩១ គឺខុសច្បាប់ និងមិនអាចទទួលយកបាន ហើយលោកបានចោទប្រកាន់អ៊ីស្រាអែលថា កំពុងព្យាយាមធ្វើឲ្យតំបន់ញកអហ្វ្រិក (Horn of Africa) មិនមានស្ថិរភាព។

ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី អមដោយការបន្ថែមថា ទួរគីមិនចង់ឃើញជម្លោះថ្មីនៅក្នុងតំបន់នោះ លោក Erdogan បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំចង់គូសបញ្ជាក់ជាពិសេស អំពីជំហររបស់យើងក្នុងការផ្ដល់តម្លៃដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនានា នៅតំបន់ដែលប្រទេសអេត្យូពីស្ថិតនៅក្នុងនោះ»។

លោកបានបន្ថែមថា៖ «យើងជឿថា ប្រទេសក្នុងតំបន់ត្រូវស្វែងរកដំណោះស្រាយ ចំពោះបញ្ហានៃតំបន់ និងសម្រាប់តំបន់ញកអាហ្វ្រិក ដើម្បីកុំឲ្យក្លាយជាទីលានប្រកួតប្រជែង សម្រាប់កងកម្លាំងបរទេស។ ក្នុងន័យនេះ ខ្ញុំចង់សង្កត់ធ្ងន់ថា ការទទួលស្គាល់របស់អ៊ីស្រាអែល ចំពោះដែនដី Somaliland មិនផ្តល់ផលប្រយោជន៍ដល់ Somaliland ឬតំបន់ញកអាហ្វ្រិកនោះទេ»។

ប្រទេសសូម៉ាលីបានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយអេមីរ៉ាតអារ៉ាប់រួម ដោយចោទប្រកាន់ថា ប្រទេសនេះមានឥទ្ធិពលលើការទទួលស្គាល់ដែនដី Somaliland ដោយអ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក ទីក្រុង Mogadishu បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយកាតា ខណៈដែលទួរគីបានបញ្ជូនយន្តហោះចម្បាំងទៅកាន់មូលដ្ឋានរបស់ខ្លួននៅទីនោះ ដើម្បីបង្ហាញកម្លាំង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        12
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm