នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃអង្គារ ជាពេលដែលលោក Starmer បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានានូវការទទួលបានជំនួយមនុស្សធម៌បន្ថែមទៀត។

អ្នកចរចាមកពីអ៊ុយក្រែន និងរុស្ស៊ី បានបញ្ចប់កិច្ចចរចាសន្តិភាពដំបូង ក្នុងរយៈពេល ២ ថ្ងៃ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ ដោយលោក ត្រាំ បានជំរុញឲ្យទីក្រុងគីវ ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។
ដោយឡែកពីគ្នា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពី «គោលការណ៍ណែនាំ» ដែលមានគោលបំណងដោះស្រាយជម្លោះនុយក្លេអ៊ែរយូរអង្វែងរបស់ពួកគេ ប៉ុន្តែនោះមិនមានន័យថា កិច្ចព្រមព្រៀងមួយ នឹងកើតឡើងឆាប់ៗនេះទេ៕
