ការ​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ឆ្នាំ​សិក្សា​២០២១-២០២២ បញ្ចប់​ដោយ​ជោគជ័យ

2022/03/21 05:31:38 pm        424

សិស្ស​មធ្យម​សិក្សា៖ ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ឆ្នាំ​២០២១-២០២២ លើ​វិញ្ញាសា​កីឡា​បាល់ទាត់​, បាល់ទះ​, បាល់បោះ​, អត្តពលកម្ម និង​កីឡា​ប៉េតង់​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ជោគ​ហើយ​កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២២ នៅ​វិទ្យាល័យ​កំពង់ធំ​។​

​លោក ចាន់ តារា អភិបាលរង​ខេត្ត​កំពង់ធំ​បាន​ជំរុញ​សិស្សានុសិស្ស​ទាំងអស់​ ឲ្យ​នាំគ្នា​លេង​កីឡា​ដើម្បី​សុខភាព​ល្អ​មាន​ទំនាក់ទំនង​មាន​មេត្រីភាព ​និង​មាន​សាមគ្គីភាព​ព្រមទាំង​ដើម្បី​ជៀស​ឲ្យ​ផុត​ពី​គ្រឿងញៀន​។​ ​កីឡា​ត្រូវ​លេង​ទៅ​តាម​លក្ខណៈ​បច្ចេកទេស សីលធម៌ យុត្តិធម៌​ និង​ប្រកបដោយ​ឆន្ទៈ​មុតមាំ ​ហើយ​ចេះ​គោរព​ដៃគូ​ប្រកួត​របស់​ខ្លួន ព្រោះ​ការប្រកួត​ត្រូវ​គោរព​តាម​បទបញ្ជាផ្ទៃក្នុង ធ្វើ​កា​រួប​រួម​គ្នា​សាមគ្គី​គ្នា​ឈ្នះ​ដោយ​កិត្តិយស ចាញ់​ដោយ​កិត្តិយស ហើយ​ក្នុងនាម​ជា​យុវជន​ម្នាក់ៗ​ត្រូវ​មាន​ជំនាញ​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំ​ជីវិត។​ ​លោក ឃឹម សេង ប្រធាន​ការិយា​ល័យ​​កីឡា​នៃ​មន្ទីរអប់រំ​ យុវជន ​និង​កីឡា​ខេត្ត​កំពង់ធំ​បញ្ជាក់​ថា លើក​នេះ​ការប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំ​ខេត្ត​ដែល​មាន​កីឡាករ​សរុប​ចំនួន ៥៨៧​នាក់ ស្រី ៣០០​នាក់ ​ក្នុង​នោះ​កីឡាបាល់ទាត់​មាន​ ១៤​ក្រុម កីឡាករ​បុរស ១២៦​នាក់ និង​ស្រី ​១២៦​នាក់, កីឡា​បាល់ទះ​មាន ​១៥​ក្រុម កីឡាករ​បុរស ៩៥​នាក់ និង​ស្រី ៨៤​នាក់, កីឡាបាល់បោះ​មាន ​៤​ក្រុម កីឡាករ​បុរស ១២​នាក់ និង​ស្រី ​៣៦​នាក់, កីឡា​អត្តពលកម្ម​មាន​ ១៤​ក្រុម កីឡាករ​បុរស ៤២​នាក់ និង​ស្រី ​៤២​នាក់ និង​កីឡា​ប៉េតង់​មាន ​៦​ក្រុម កីឡាករ​បុរស ១២​នាក់ និង​ស្រី ​១២​នាក់​។​

​លទ្ធផល​បាល់បោះ​នារី​លេខ​១ ​បាន​ទៅលើ​ក្រុង​ស្ទឹងសែន, បាល់បោះ​បុរស​បាន​ទៅលើ​ក្រុង​ស្ទឹងសែន,​ បាល់ទះ​នារី​បាន​ទៅលើ​ស្រុក​សន្ទុក, បាល់ទះ​បុរស​បាន​ទៅលើ​ស្រុក​ស្ទោង, បាល់ទាត់​នារី​បាន​ទៅលើ​ក្រុង​ស្ទឹងសែន និង​បាល់ទាត់​បុរស​បាន​ទៅលើ​ស្រុក​តាំង​គោក ដោយឡែក​កីឡា​ប៉េតង់​ ​វិញ្ញាសា​វាយ​ទោល​នារីលេខ​១ ​បាន​ទៅលើ​វិទ្យាល័យ​កំពង់ធំ​ក្រុង​ស្ទឹងសែន, វាយ​ទោល​បុរស​បាន​ទៅលើ​វិទ្យាល័យ​កំពង់ធំ​ក្រុង​ស្ទឹងសែន, ៣​នាក់​ទល់​នឹង ​៣​នាក់​នារី​បាន​ទៅលើ​វិទ្យាល័យ​កំពង់ធំក្រុង​ស្ទឹងសែន ​និង ​៣​នាក់​ទល់​នឹង ​៣​នាក់​បុរស​បាន​ទៅលើ​វិទ្យាល័យ​កំពង់ធំ​ក្រុង​ស្ទឹងសែន​៕

អត្ថបទ៖ កំពង់ធំ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm