វិមានក្រឹមឡាំង បញ្ជាក់ថា ទាំងចិន និងរុស្ស៊ី មិនបានធ្វើតេស្តនុយក្លេអ៊ែរដោយសម្ងាត់នោះទេ

2026/02/19 02:13:02 am        60

វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) បានឲ្យដឹងថា ទាំងប្រទេសចិន និងរុស្ស៊ី មិនបានធ្វើតេស្តសាកស្បងនុយក្លេអ៊ែរដោយសម្ងាត់នោះទេ ដោយកត់សម្គាល់ថា ទីក្រុងប៉េកាំង បានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ខ្លួនបានធ្វើដូច្នេះ។

នៅខែកុម្ភៈ សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនថា បានធ្វើតេស្តនុយក្លេអ៊ែរដោយសម្ងាត់ នៅឆ្នាំ២០២០ ខណៈដែលខ្លួនបានអំពាវនាវឲ្យមានសន្ធិសញ្ញាគ្រប់គ្រងអាវុធថ្មី និងទូលំទូលាយជាងមុន ដែលនឹងរួមបញ្ចូលទាំងចិន និងរុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានឮនូវការចោទប្រកាន់ជាច្រើន អំពីការធ្វើតេស្តមួយចំនួន។ ទាំងសហព័ន្ធរុស្ស៊ី និងចិន ត្រូវបានលើកឡើងនៅក្នុងរឿងនេះ។ ទាំងសហព័ន្ធរុស្ស៊ី និងចិន មិនបានធ្វើតេស្តនុយក្លេអ៊ែរណាមួយឡើយ«។

លោក Peskov បានបន្ថែមថា៖ «យើងក៏ដឹងដែរថា ការចោទប្រកាន់ទាំងនេះ ត្រូវបានបដិសេធយ៉ាងដាច់អហង្ការដោយតំណាងនៃសាធារណរដ្ឋប្រជាមានិតចិន ដូច្នេះ នោះហើយគឺជាស្ថានភាពបច្ចុប្បន្ន ពោលគឺមិនមានអ្វីត្រូវនិយាយបន្ថែមទៀតទេ»។

ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងជំរុញឲ្យប្រទេសចិនចូលរួមជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី ដើម្បីចរចាឲ្យមានកតិកាសញ្ញា New START ថ្មី ជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលបានផុតកំណត់កាលពីថ្ងៃទី៥ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        13
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        11
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm