បេក្ខភាព ១៣​ក្រុម​ត្រៀម​ប្រជែង​ពាន Special Volleyball League 2022

2022/03/21 05:49:29 pm        247

​បាល់ទះ៖ ព្រឹត្តិការណ៍​បាល់ទះ ៤​នាក់ទល់ ៤​នាក់ Ganzberg Special Volleyball League 2022 បានរៀបចំ​ពិធី​ចាប់ឆ្នោត​ប្រកួត​រួចហើយដោយមាន​បេក្ខភាព ១៣​ក្រុម​ចូលរួម ខណៈ​ការប្រកួតនឹង​ចាប់ផ្ដើម​នា​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២២ ខាងមុខនៅ​កីឡដ្ឋាន​ព្រី​នស៍។​

​ថ្លែង​ក្នុង​ពិធី​ចាប់ឆ្នោត​ការប្រកួត​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ លោក ទែន ឡ​ន ប្រធាន​ផែន​អនុគណៈកម្មការ​បច្ចេក​ទេស​ការប្រកួត​នេះ​បាន​ឲ្យ​ដឹងថា ក្រុម​ចូលរួម​ប្រកួត​មាន ១៣​ក្រុមដែល​ត្រូវ​ប្រើ​រូបមន្ដ​ប្រកួត​វិលជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ៤​ក្រុមនឹងត្រូវ​ឡើង​វគ្គ​ខ្វែង ដើម្បី​បន្ដ​ប្រកួត​ស្វែងរក​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ក្រុម​ជើងឯក​តែម្ដង។​ ​ពានរង្វាន់​នេះរៀបចំ​ការប្រកួត​រៀង​រាល់ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ ខណៈ​បេក្ខភាព​ចូលរួមគឺមាន​ក្រុម​កងពលតូច​អន្តរាគមន៍​លេខ​៩, Vong Plus, យុវជន​ស្រុក​ល្វាឯម​, សមាគម​កីឡាបាល់ទះ​វិសាខា​, ខេត្តកំពង់ស្ពឺ​, ក្រុម Sport KPC, ស្នងការ​នគរបាល​ខេត្តព្រៃវែង​, កងពលធំ​អន្តរាគមន៍​លេខ​៣, ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​, នាយកដ្ឋាន​លិខិតឆ្លងដែន​, ក្រសួងមហាផ្ទៃ​, រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុម​បាល់ទះ P.S Concrete។​ ​លោក ប៉េង សុវណ្ណ​ណូ ប្រធាន​ប្រតិបត្តិ​នៃ​ពានរង្វាន់​ដដែល បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​ទាំង​ ១៣ ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង ដើម្បី​ទទួលបាន​បទពិសោធន៍ និង​បច្ចេកទេស​ថ្មីៗ​សម្រាប់​ក្រុម​រៀងៗ​ខ្លួន​។

លោក​សម្លឹង​ឃើញថា ​ក្រុម​ទាំងអស់​សុទ្ធតែ​មាន​សម​ត្ថ​ភាព ​និង​មាន​ឆន្ទៈ​ប្រយុទ្ធ​ដ៏​អង់អាច​ដូចៗ​គ្នា មុន​ការប្រកួត​មកដល់​។​ ​ព្រឹត្តិការណ៍​បាល់ទះ ៤​ស្មើ​នេះដែរសម្រាប់​ក្រុម​ឈ្នះ​ជើងឯកនឹង​ទទួលបាន​ពាន​មួយអម​ថវិកា ២០​លាន​រៀល ហើយ​ក្រុម​ជើងឯក​រងនឹង​ទទួលបាន​ថវិកា ៨​លាន​រៀល រីឯ​លេខ​៣ ទទួលបាន​ថវិកា ៤​លាន​រៀល​។ ជាមួយគ្នា​នោះដែរ​ក៏មាន​ការដាក់​ពិន្ទុ​ប្រគល់​ពាន​ឯកត្តជន​ជូន​ដល់​កីឡាករ​ឆ្នើម​,​កីឡាករ​​វាយ​ប្រយុទ្ធ​ល្អ​ជាងគេ​, កីឡាករ​លើក​បាល់​បានល្អ​ជាងគេ​, កីឡាករ​វាយ​សេវា​ល្អ​ជាងគេ​, កីឡាករ​ធ្វើ​រនាំង​ល្អ​ជាងគេ និង​ក្រុម​ដែល​ប្រកួត​យុត្តិធម៌​ល្អ​ជាងគេ អមដោយ​ពាន​តូច​ម្នាក់​១ ​និង​ថវិកា ​៨​សែន​រៀល​។​ ​សម្រាប់​កម្មវិធី​ប្រកួត​បើកឆាក​នា​រសៀល​ថ្ងៃទី​១៥ ខែមីនា​ចុងក្រោយ​សប្ដាហ៍​នេះ គឺមាន​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ជួប​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​ក្រុម​បាល់ទះ​វិសាខាត្រូវ​ជួប​ក្រុម​ក្រសួងមហាផ្ទៃ​។ រីឯ​នៅ​ថ្ងៃទី​២៦ ខែមីនា​វិញ​មាន ២​គូ​ដូចគ្នាគឺ​ក្រុម​បាល់ទះ P.S Concrete ជួប​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង និង​ក្រុម​កងពលតូច​អន្តរាគមន៍​លេខ​៩ ជួប​ក្រុម​កីឡាបាល់ទះ Sport KPC៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm