សារព័ត៌មាន Axios៖ សង្គ្រាមដ៏ធំសម្បើមរយៈពេលជាច្រើនសប្តាហ៍រវាងអាមេរិក-អ៊ីរ៉ង់អាចចាប់ផ្តើមឆាប់ៗនេះ

2026/02/19 04:12:04 pm        274

សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃពុធ១៨កុម្ភៈសប្ដាហ៍មុនថា សហរដ្ឋអាមេរិកកាន់តែខិតជិតដល់ជម្លោះយោធាជាមួយអ៊ីរ៉ង់ជាងអ្វីដែលជនជាតិអាមេរិកភាគច្រើនបានដឹង ហើយយុទ្ធនាការដ៏ធំមួយរយៈពេលជាច្រើនសប្តាហ៍អាចចាប់ផ្តើមឆាប់ៗនេះ ។

របាយការណ៍នេះបានសំអាងដល់ប្រភពជាច្រើន ដែលនិយាយថា ជម្លោះបែបនេះទំនងជាពាក់ព័ន្ធនឹងប្រតិបត្តិការដែលស្រដៀងនឹងសង្គ្រាម ជាងប្រតិបត្តិការរយៈពេលតែមួយថ្ងៃនៅប្រទេសវ៉េណេស៊ុយអេឡាដែលបានធ្វើឡើងកាលពីខែមុន។ ប្រភពដដែលទាំងនោះបានប្រាប់សារព័ត៌មាន Axios ថា វាទំនងជាយុទ្ធនាការរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលមានវិសាលភាពធំជាងសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមិថុនាឆ្នាំមុនទៅទៀត។

ការចរចាជុំទីពីររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ចប់កាលពីថ្ងៃអង្គារ១៧កុម្ភៈ ដោយបេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff និងលោក Jared Kushner បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi។ ទោះបីជាភាគីទាំងពីរបាននិយាយថា កិច្ចប្រជុំនេះបាននាំឱ្យមានវឌ្ឍនភាពក៏ដោយ ប្រភពជាច្រើនបានប្រាប់សារព័ត៌មាន The Jerusalem Post ថា គម្លាតសំខាន់ៗនៅតែមាន។

អនុប្រធានាធិបតីអាមេរិកលោក JD Vance បាននិយាយថា ដូចដែលប្រធានាធិបតីលើកឡើងអញ្ចឹងពួកលោកពិតជាចង់ដោះស្រាយរឿងនេះតាមរយៈការសន្ទនា និងការចរចាការទូត ប៉ុន្តែប្រធានាធិបតីមានជម្រើសទាំងអស់នៅលើតុ។ សារព័ត៌មាន Axios បានរាយការណ៍ថាសញ្ញាទាំងអស់ចង្អុលបង្ហាញថា លោក Trump នឹងចាប់ផ្តើមសកម្មភាពយោធា ប្រសិនបើការចរចាបរាជ័យ។ 

ខណៈប្រភពព័ត៌មានអាមេរិកមួយចំនួនបានប្រាប់សារព័ត៌មាន Axios ថាសហរដ្ឋអាមេរិកអាចត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀបចំ រួមទាំងសមាជិកព្រឹទ្ធសភាលោក Lindsey Graham ដែលបាននិយាយថា ការវាយប្រហារអាចចាយពេលច្រើនសប្តាហ៍ទៀត អ្នកផ្សេងទៀតមិនយល់ស្របទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        190
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        231
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm