ប្រមុខការទូតរុស្ស៊ី ព្រមានធ្ងន់ៗប្រឆាំងនឹងការវាយប្រហារថ្មីណាមួយរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់

2026/02/19 05:33:44 pm        155

នៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធ (១៨ កុម្ភៈ) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា ការវាយប្រហារថ្មីណាមួយរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ នឹងមានផលវិបាកធ្ងន់ធ្ងរ ហើយព្រមានថា ជំហាននេះគឺជាការប្រលែងលេងជាមួយភ្លើង និងបានអំពាវនាវឱ្យមានការអត់ធ្មត់ស្វែងរកដំណោះស្រាយមួយ ដើម្បីឱ្យអ៊ីរ៉ង់ អាចបន្តទៅមុខលើកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីរបស់ខ្លួនបាន។

បទសម្ភាសន៍របស់លោក Lavrov ជាមួយទូរទស្សន៍ Al-Arabiya របស់អារ៉ាប៊ីសាអ៊ូឌីតនេះ ត្រូវបានចាក់ផ្សាយ រយៈពេលមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកចរចាអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចពិភាក្សាដោយប្រយោលនៅទីក្រុងហ្សឺណែវ ដើម្បីទប់ស្កាត់វិបត្តិថ្មីមួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។

ក្នុងបទសម្ភាសន៍ដែលក៏បានបង្ហោះលើគេហទំព័ររបស់ក្រសួងកាបរទេសរុស្ស៊ីផងដែរនោះ លោក Lavrov លើកឡើងថា៖ «ផលវិបាកក្នុងរឿងនេះគឺមិនល្អទេ។ មានការវាយប្រហាររួចទៅហើយនៅអ៊ីរ៉ង់លើទីតាំងនុយក្លេអ៊ែរ ក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ។ ពីអ្វីដែលរុស្ស៊ីអាចវិនិច្ឆ័យបាន គឺមានហានិភ័យពិតប្រាកដនៃឧប្បត្តិហេតុនុយក្លេអ៊ែរ»។

លោកបន្តថា៖ «រុស្ស៊ីកំពុងតាមដានដោយប្រុងប្រយ័ត្ននូវប្រតិកម្មក្នុងតំបន់មជ្ឈិមបូព៌ា ពីបណ្តាប្រទេសអារ៉ាប់ រាជាធិបតេយ្យឈូងសមុទ្រ។ ពុំមាននរណាម្នាក់ចង់បានកំណើនភាពតានតឹងនេះទេ ព្រោះគ្រប់គ្នាយល់ថា រឿងនេះគឺជាការប្រលែងលេងជាមួយភ្លើង»។

ការព្រមានពីទីក្រុងមូស្គូ បានកើតឡើងស្របពេលដែលកិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ពុំទាន់បង្កើតបានផ្លែផ្កាធំដុំណាមួយឡើយ។ សហរដ្ឋអាមេរិក ចង់ឱ្យអ៊ីរ៉ង់ បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែអ៊ីរ៉ង់ បានច្រានចោលយ៉ាងដាច់អហង្ការ និងបដិសេធថា ខ្លួនមិនកំពុងព្យាយាមអភិវឌ្ឍអាវុធអាតូមិកអ្វីនោះទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        9
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm