ACL៖ ភ្នំពេញក្រោន លក់សំបុត្រ ៣,៥០០សន្លឹក ២សប្ដាហ៍ មុនជួបព្រះខ័នរាជស្វាយរៀង ក្នុងជើងទី១

2026/02/19 05:59:03 pm        187

ខណៈសល់ ២សប្ដាហ៍ទៀត នឹងឈានដល់ការប្រកួតជើងទី១ រវាងភ្នំពេញក្រោន និង​ព្រះខ័ន​រាជ​ស្វាយ​រៀង ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ជើងឯកក្លិបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី ​AFC ​Challenge League ឆ្នាំ២០២៥/២៦ កាលពីថ្ងៃពុធកន្លងទៅ ភ្នំពេញក្រោន បាន​ប្រកាស​លក់​សំបុត្រ​អស់​ចំនួន ៣,៥០០សន្លឹកហើយ មុនការប្រកួតមកដល់ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

សម្រាប់​ជំនួបជើងទី១ ដែលភ្នំពេញក្រោន ត្រូវធ្វើម្ចាស់ផ្ទះនេះ សំបុត្រមាន ២ប្រភេទ ក្នុងនោះ សម្រាប់​សំបុត្រនៅតំបន់គ្មានដំបូលតម្លៃពេញ ១៤០០០រៀល តែក្លិបដាក់​លក់​បញ្ចុះ​តម្លៃ​សល់​ត្រឹម​តែ ​១២០០០រៀល និងសំបុត្រតំបន់ VIP ឬមានដំបូល តម្លៃពេញ ២០០០០រៀល ជា​ជំហាន​​ដំបូងក្លិបបញ្ចុះតម្លៃសល់ត្រឹមតែ ១៦០០០រៀល។ រយៈពេល ១ឆ្នាំ បើគិតពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ភ្នំពេញក្រោន លក់សំបុត្របាន ៣,៥០០សន្លឹក ហើយក្លិប​ក៏​បាន​អំពាវ​នាវ​ដល់អ្នកគាំទ្ររួសរាន់ទិញជាមួយតម្លៃពិសេសនេះផងដែរ។

គួរដឹងថា ក្លិបបាល់ទាត់តំណាងប្រទេសកម្ពុជាទាំងពីរ បានឡើងមកជួបគ្នាក្នុងវគ្គ ៨ក្រុម​ចុង​ក្រោយ ​នៃពានរង្វាន់ AFC Challenge League ឆ្នាំ២០២៥/២៦ បន្ទាប់ពីក្រុមទាំងពីរ បាន​បញ្ចប់​ការ​ប្រកួតនៅចំណាត់ថ្នាក់ផ្ទុយគ្នា ក្នុងវគ្គចែកពូលប្រចាំតំបន់ស៊ីខាងកើ ពោលគឺព្រះខ័ន​រាជ​ស្វាយ​រៀង ​ឈរលេខ១ ក្នុងពូលD ខណៈភ្នំពេញក្រោន ឈរលេខ២ នៃពូលE ហើយក្រុមទាំងពីរ នឹង​ត្រូវធ្វើការប្រកួត ២ជើង ដើម្បីស្វែងរកក្រុមឈ្នះ ១ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ជំនួប​ដ៏​កម្រិតរវាងក្រុមតំណាងប្រទេសនេះដែរ នឹងធ្វើឡើង ២ជើង ក្នុងនោះជើងទី១ ភ្នំពេញក្រោន ត្រូវធ្វើម្ចាស់ផ្ទះ តែដោយសារកីឡដ្ឋានពួកគេ មិនអាចបំពេញ​លក្ខ​ខណ្ឌ A​FC ​ក៏​សម្រេច​រៀប​ចំការប្រកួតនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាថ្ងៃទី៥ ខែមីនា ខណៈជើងទី២ នឹង​ប្រកួត​នៅទឹកដីព្រះខ័នរាជស្វាយរៀងវិញម្ដង នាពហុកីឡដ្ឋានជាតិមរតកតេជោ។ ដូច្នេះ​គេ​រំពឹង​ថា ជំ​នួបរវាងក្រុមខ្លាំងទាំងពីរ ក្នុងពានរង្វាន់អន្ដរជាតិ នឹងទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ថែម​ទៀត​៕ អត្ថបទ៖ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        92
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        105
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm