លោក Trump ព្រមានអង់គ្លេសកុំឱ្យបោះបង់ចោលមូលដ្ឋានទ័ព Diego Garcia ខណៈអាមេរិកកំពុងពិចារណាវាយប្រហារអ៊ីរ៉ង់

2026/02/19 06:08:52 pm        150

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដោយផ្លាស់ប្តូរជំហររបស់លោកម្តងទៀត បានព្រមានចក្រភពអង់គ្លេសកាលពីថ្ងៃពុធ១៨កុម្ភៈសប្ដាហ៍នេះ កុំឱ្យ «បោះបង់ចោល» មូលដ្ឋានទ័ពដ៏សំខាន់មួយនៅមហាសមុទ្រឥណ្ឌា ដោយនិយាយថា មូលដ្ឋាននេះនឹងមានសារៈសំខាន់ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់។ 

កោះ Diego Garcia គឺជាកោះធំបំផុតនៃប្រជុំកោះ Chagos។ កោះនេះត្រូវបានប្រើជាមូលដ្ឋានយោធារួមគ្នារវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ក្រោយការបណ្ដេញពលរដ្ឋកោះ Chagos ដោយរដ្ឋាភិបាលអង់គ្លេស។កោះ Chagos គឺជាទឹកដីក្រៅប្រទេសរបស់អង់គ្លេស តាមរយៈសន្ធិសញ្ញាមួយដែលនឹងត្រូវផ្ទេរអធិបតេយ្យភាពពីអង់គ្លេសទៅឲ្យប្រទេសម៊ូរីសវិញ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២២ខែឧសភា២០២៥ ដោយផ្ដល់សិទ្ធិឲ្យអង់គ្លេសគ្រប់គ្រង១០០ឆ្នាំ។

លោក Trump ដែលកំពុងពិចារណាវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានថ្លែងប៉ុន្មានម៉ោងបន្ទាប់ពីក្រសួងការបរទេសបានផ្តល់ការគាំទ្ររបស់អាមេរិកម្តងទៀតចំពោះកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ដើម្បីប្រគល់កោះ Chagos ទៅឱ្យប្រទេសកោះម៉ូរីសវិញ។

ក្រោមកិច្ចព្រមព្រៀងនេះ ចក្រភពអង់គ្លេសនឹងបង់ប្រាក់ដើម្បីជួលមូលដ្ឋានទ័ពយុទ្ធសាស្ត្ររួមគ្នារវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅកោះ Diego Garcia រយៈពេលមួយសតវត្ស។

លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថា នាយករដ្ឋមន្ត្រី Starmer មិនគួរបាត់បង់ការគ្រប់គ្រង មិនថាហេតុផលណាមួយលើកោះDiego Garcia ដោយការចូលទៅក្នុងកិច្ចសន្យាជួលដ៏ទន់ខ្សោយ ឬយ៉ាងហោចណាស់ត្រឹម ១០០ ឆ្នាំនោះទេ។

លោកបានសរសេរថា «ដីនេះមិនគួរត្រូវបានដកហូតពីចក្រភពអង់គ្លេសទេ ហើយប្រសិនបើត្រូវបានអនុញ្ញាតឱ្យដកហូត វានឹងក្លាយជាបញ្ហាដល់សម្ព័ន្ធមិត្តដ៏អស្ចារ្យរបស់យើង»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm