SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួនពីរ ក្នុងកម្មវិធីអភិវឌ្ឍន៍​ជំនាញ​បុគ្គលិក​ល្អបំផុត

2026/02/19 12:26:14 pm        102

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលជាស្ថាប័នបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញ បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មីសម្រាប់កម្ពុជា ដោយទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួនពីរផ្សេងគ្នា ពី Brandon Hall Group សហរដ្ឋអាមេរិក នៅក្នុងកម្មវិធីអភិវឌ្ឍន៍ ជំនាញបុគ្គលិកល្អបំផុត។

មូល​និធិ​អភិវឌ្ឍន៍ជំនាញ (SDF) បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយទទួល​បាន​ពាន​រង្វាន់​ឆ្នើម​កម្រិតអន្តរជាតិ ចំនួនពីរ គឺពានរង្វាន់ “HCM Excellence Award 2025” និង “2026 Brandon Hall Group HR Prediction Champion” នៅក្នុង “កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​បុគ្គលិក​ល្អ​បំផុត​” ពី Brandon Hall Group សហរដ្ឋអាមេរិក ដែលជាស្ថាប័នស្រាវជ្រាវ និងវិភាគឯករាជ្យ ដ៏​ល្បី​ល្បាញ​លំដាប់ពិភពលោក ក្នុងសន្និសីទអន្តរជាតិស្តីពី “ឧត្តមភាព​នៃមូ​ល​ធន​មនុ​ស្ស​ឆ្នាំ​២០២៦​”​នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ក្នុងកម្មវិធីនេះ ក្រោមការអញ្ជើញ​ទទួល​ពានរង្វាន់​ដ៏​មាន​កិត្តិយស ពីឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ SDF ព្រមទាំង ឯកឧត្តម គី សុខគីម នាយក​ប្រតិបត្តិ​នៃ SDF។

ជោគជ័យដ៏ត្រចះត្រចង់នេះ, គឺជាលទ្ធផលនៃការវាយតម្លៃយ៉ាងម៉ត់ចត់ពីសំណាក់អ្នកជំនាញអន្តរជាតិ លើគុណភាព និង ប្រសិទ្ធភាព នៃកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់ SDF ដែលឆ្លើយតបយ៉ាងពិតប្រាកដ ទៅនឹងតម្រូវការទីផ្សារការងារ និងកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ជាពិសេសក្នុងតំបន់អាស៊ាន មានប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរីជាដើម។ កម្មវិធីប្រគល់ ពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំឡើងនៅក្នុងសហរដ្ឋអាមេរិក នឹងមានអ្នកចូលរួមប្រមាណ ៥០០ នាក់ មានតំណាង មកពី ២០០ ស្ថាប័ន នៃបណ្តាប្រទេសចំនួន ២០ ជុំវិញសកលលោក។ ក្នុងនោះ ក៏មានវត្តមានក្រុមហ៊ុនយក្សលំដាប់អន្តរជាតិល្បីៗ ចូលរួមទទួលរង្វាន់ដូចជា៖ Bank of America, GE, Google, HP, Lexus, Pfizer, Qatar Airways, Harman, និង McDonald ជាដើម។

ក្រៅពីពិធីប្រគល់ពានរង្វាន់នេះ ថ្នាក់ដឹកនាំ SDF ក៏បានចូលរួមសិក្សាស្វែងយល់ពីនិន្នាការសកលសំខាន់ៗ ដើម្បីពង្រឹង ប្រសិទ្ធភាព ការងារក្នុងយុគសម័យឌីជីថលដែលបានរៀបចំឡើងដោយ Brandon Hall Group រួមមាន៖ ការធ្វើទំនើបកម្មជ្រើសរើស បុគ្គលិកផ្អែកលើសមត្ថភាព, អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) និងការបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាព, ការកសាង សមត្ថភាពថ្នាក់ដឹកនាំក្នុងសម័យឌីជីថល, និងវដ្តនៃឧត្តមភាពនៃសមត្ថភាពបុគ្គលិក (Virtuous Talent Cycle)។

សូមបញ្ជាក់ថា យោងតាមទិន្នន័យវាយតម្លៃដោយក្រុមការងារអន្តរក្រសួង SDF បានគាំទ្រកន្លងមក បានបង្ហាញពីប្រសិទ្ធភាពខ្ពស់ ចំពោះភាគីពាក់ព័ន្ធ ដោយក្នុងនោះអត្រាបញ្ចប់វគ្គសិក្សាសម្រេចបាន ៩៦%, អត្រាមានការងារធ្វើ ៨៨%, ប្រាក់ខែកើនឡើងជាមធ្យម ២០%, និងអត្រាពេញចិត្តរបស់និយោជកប្រមាណ ៨៥%។ ចំពោះផលជះក្រោយវគ្គបណ្តុះបណ្តាលវិញ SDF សម្រេចបាននូវអត្រា ស្ថិរភាពការងារបុគ្គលិក ៩៦%, បុគ្គលិកកាត់បន្ថយកំហុសនៃការអនុវត្ដការងារ ៥៦%, ការរីកចម្រើនក្នុងអាជីព ៨៩%, ការរក្សា បុគ្គលិក ៨០%, និងការកើនឡើងនូវសមត្ថភាពការងាររបស់បុគ្គលិកប្រមាណ ៧១% ដែលសបញ្ជាក់ឱ្យឃើញពីការជឿជាក់យ៉ាងខ្លាំង ពីសំណាក់វិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រុមការងារបក្សចុះខេត្តកំពង់ធំ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងផ្តៀក
2026/03/07 10:08:26 pm        1
រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាការចាំបាច់ ជួយជំរុញពិពិធកម្មនិងកំណើនសេដ្ឋកិច្ច
2026/03/07 09:37:44 pm        1
ក្រសួងបរិស្ថានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី–ខេត្ត ពិនិត្យទីតាំងស្តុកសំណល់អេតចាយទូទាំងប្រទេស បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់មួយកន្លែងឆេះបង្កការបំពុល
2026/03/07 05:01:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមការងារបក្សចុះខេត្តកំពង់ធំ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងផ្តៀក

2026/03/07 10:08:26 pm
​រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាការចាំបាច់ ជួយជំរុញពិពិធកម្មនិងកំណើនសេដ្ឋកិច្ច
2026/03/07 09:37:44 pm
​ក្រសួងបរិស្ថានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី–ខេត្ត ពិនិត្យទីតាំងស្តុកសំណល់អេតចាយទូទាំងប្រទេស បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់មួយកន្លែងឆេះបង្កការបំពុល
2026/03/07 05:01:15 pm
​រុស្ស៊ីបាញ់ស្រោចមីស៊ីល និងយានដ្រូនលើអ៊ុយក្រែន ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ៦នាក់ស្លាប់
2026/03/07 04:57:43 pm
​ក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្អាកជើងហោះហើរ ទាំងទៅ និងមកពីទីក្រុង Dubai
2026/03/07 04:55:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/07 02:01:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/06 06:37:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/05 02:01:19 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/07 12:46:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am