សាច់ញាតិអ្នកទោសវ៉េណេស៊ុយអេឡា តវ៉ានៅការិយាល័យUN ជុំវិញការដោះលែងដែលបានសន្យា ត្រូវជាប់គាំង

2026/02/19 07:26:18 pm        139

សាច់ញាតិរបស់ពលរដ្ឋវ៉េណេស៊ុយអេឡា ដែលត្រូវបានឃុំខ្លួនដោយសារហេតុផលនយោបាយ បានចេញតវ៉ាកាលពីថ្ងៃពុធ ទី១៨ ខែកុម្ភៈ នៅខាងក្រៅការិយាល័យអង្គការសហប្រជាជាតិក្នុងទីក្រុងការ៉ាកាស ដោយមានកាន់បដា និងរូបថតរបស់អ្នកជាប់ទោស និងទាមទារឱ្យរដ្ឋាភិបាលអនុវត្តការដោះលែងតាមការសន្យា។

ក្រុមអ្នកតវ៉ាបានស្រែកថា «សេរីភាព» និងលាតបដាដែលមានអំណានថា «ដោះលែងអ្នកទោសនយោបាយទាំងអស់»។ ក្រុមគ្រួសារជាច្រើនបាននិយាយថា ការតវ៉ានេះមានគោលបំណងជំរុញឱ្យស្ថាប័នអន្តរជាតិជួយពិនិត្យស្ថានភាពនៃការឃុំខ្លួន និងជំរុញឱ្យមានភាពច្បាស់លាស់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល។

ក្រុមសិទ្ធិមនុស្ស Foro Penal បាននិយាយថា ខ្លួនបានផ្ទៀងផ្ទាត់ការដោះលែងអ្នកទោសនយោបាយជាង ៤៣០នាក់ចាប់តាំងពីថ្ងៃទី៨ ខែមករា ទោះបីជាមិនបានរាប់បញ្ចូលអ្នកទាំងឡាយដែលត្រូវបានផ្លាស់ប្តូរទៅឃុំខ្លួននៅក្នុងលំនៅឋានទៅក្នុងការរាប់របស់ខ្លួនក៏ដោយ។ ក្រុមនេះ បានប៉ាន់ប្រមាណថា មានអ្នកទោសនយោបាយ ៦៤៤នាក់នៅតែជាប់ពន្ធនាគារ រួមទាំងមនុស្ស៤៧នាក់ដែលមិនដឹងពីទីតាំងរបស់ពួកគេ និងអ្នកទោសដែលទើបរាយការណ៍ថ្មីចំនួន៥៧នាក់។

រដ្ឋាភិបាល បានច្រានចោលការឃុំខ្លួនអ្នកទោសនយោបាយ ដោយនិយាយថា អ្នកដែលត្រូវបានឃុំខ្លួនបានប្រព្រឹត្តបទព្រហ្មទណ្ឌ ហើយមន្ត្រីបានលើកឡើងពីការដោះលែងអ្នកទោសជិត៩០០នាក់ ជាតួលេខដែលរួមបញ្ចូលទាំងការដោះលែងកាលពីឆ្នាំមុនៗ។ រដ្ឋាភិបាល មិនទាន់បានផ្តល់បញ្ជីផ្លូវការអំពីចំនួនអ្នកទោសប៉ុន្មាននាក់ដែលនឹងត្រូវដោះលែង ឬថាតើពួកគេជានរណានៅឡើយទេ។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm