ស​.​ស​.​យ​.​ក កំពង់ចាម​គ្រង​ជើងឯក​ពានរង្វាន់​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត រដូវ​កាល​ទី​១

2022/03/21 06:03:44 pm        392

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​មហា​ជន​ដណ្ដើម​ពានរង្វាន់​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត រដូវ​កាល​ទី​១ ឆ្នាំ​២០២២ ដែល​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ដោយ​លោក នៅ សារី អគ្គនាយក​ក្រុមហ៊ុន​អា​ហ្ស៊ី ម៉ះ​រ៉​បើ និង​មានការ​គាំទ្រ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត​ជាង ១០​ថ្ងៃ​នៅ​ទីលាន​ភូមិ​ពោធិ​រោង​លើ ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​ក្រុម ស​.​ស​.​យ​.​ក ខេត្ត​កំពង់ចាម​បាន​គ្រង​ជើងឯក បន្ទាប់ពី​យកឈ្នះ​ក្រុម​រស្មី​សន្តិភាព​ពង្រក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ១-០។​

​ពិធី​បិទ​ការប្រកួត​នេះបាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម ឡា ឡៃ សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ជា​តំណាង​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​មានការ​ចូលរួម​ពី​ឯកឧត្តម ម៉ូត យូ​សុះ សមាជិកភាព និង​ជា​តំណាងរាស្ដ្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ ពិសេស​គឺមាន​ប្រជាពលរដ្ឋ​ខ្ទង់​ម៉ឺន​នាក់បាន​ចូលរួម​ទស្សនា និង​គាំទ្រ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ផងដែរ។​ ​លោក នៅ សារី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ថា ព្រឹត្តិការណ៍​បាល់ទាត់​មហាជន​រដូវ​កាល​នេះរៀបចំឡើង​ក្រោម​ពាក្យស្លោក “​គាំទ្រ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ដ្រី​នា​ថ្ងៃ​អនាគត​” ដោយមាន​ការចូលរួម ៣២​ក្រុម។ តាមរយៈ​ការរៀប​ចំនេះ លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សន្ដិភាព ដើម្បី​រក្សា​នូវ​ការអភិវឌ្ឍ​គ្រប់​វិស័យ រួមទាំង​វិស័យ​កីឡាបាល់ទាត់ ដែល​ផ្ដល់ឱកាស​ឲ្យ​យុវជន​បាន​ចូលរួម​ប្រកួតប្រជែង​គ្រប់​ច្រក់ល្ហក់។​ ​ម្យ៉ាងវិញទៀត ការរៀប​ចំនេះក៏​ដើម្បី​ជំរុញ​ឲ្យ​ក្រុមបាល់ទាត់​មហា​ជន​ទូទាំងប្រទេស បាន​យល់​ច្បាស់ពី​ក្បួនច្បាប់ និង​លក្ខខណ្ឌ​ប្រកួត​របស់​អន្ដរជាតិ ចៀសវាង​ការប្រកួត​បង្ក​ឲ្យ​មាន​អំពើហិង្សា​នានា​ផងដែរ។ ដូច្នេះ​ក្រោយ​ចប់​ការប្រកួត​នេះ លោក​សង្ឃឹមថា ក្រុម​ចូលរួម​ទាំងអស់នឹង​បាន​យល់ដឹង​ច្រើន​ពី​ច្បាប់​ល្បែង ហើយ​នៅ​រដូវ​កាល​ក្រោយៗនឹងមាន​ក្រុម​ចូលរួម​កាន់តែច្រើន ហើយ​មានការ​ប្រកួតប្រជែងកាន់​តែខ្លាំង​ថែមទៀត។​

​គួរ​បញ្ជាក់ថា ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត រដូវ​កាល​ទី​១ បានចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​២០ ខែមីនា ដោយមាន ៣២​ក្រុម​ចូលរួម និង​ប្រើ​រូបមន្ដ​ប្រកួត​ជម្រុះ​ចាញ់​-​ធ្លាក់រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ក្រុម​ដោយ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកំពង់ចាម បាន​យកឈ្នះ​ក្រុម​រស្មី​សន្តិភាព​ពង្រទាំង​លំបាក​ក្នុង​លទ្ធផល ១-០ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ ចាន់ថា អា​ឡា​ហ្នឹ​ន។ រីឯ​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម​សាលា​រ៉ះ​ម៉ាស់ ក្រោយ​យកឈ្នះ​ក្រោម​ពោធិ​រោង​លើ ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៣-១ ក្រោយ​ប្រកួត​ពេញ​ម៉ោង​ស្មើគ្នា ២-២។​ ​ចំពោះ​ប្រាក់រង្វាន់​ជ័យលាភី​ក្រោយ​ចប់​ការប្រកួត​នេះ សម្រាប់​ក្រុម​ជើងឯក ស​.​ស​.​យ​.​ក ខេត្តកំពង់ចាមទទួលបាន​ពាន អម​ជាមួយ​ប្រាក់រង្វាន់ ៧ពាន់​ដុល្លារ ខណៈ​លេខ​២ ក្រុម​រស្មី​សន្ដិភាព​ពង្រទទួលបាន ៤​ពាន់​ដុល្លារ។ រីឯ​លេខ​៣ ក្រុម​សាលា​រ៉ះ​ម៉ាស់ទទួលបាន ២​ពាន់​ដុល្លារ និង​ក្រុម​លេខ​៤ គឺ​ក្រុម​ម្ចាស់ផ្ទះ​ពោធិ​រោង​លើក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ១​ពាន់​ដុល្លារ​ផងដែរ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm