ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំង​រួមចំណែក​ធានា​សន្តិសុខ​ថាមពល

2026/02/19 08:56:43 pm        359

ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំង អាចផលិតអគ្គិសនី បាន​ចំនួន ១០០មេហ្កាវ៉ាត់ តាមរយៈគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដោយ​មាន​កិច្ច​សហការ​រវាង​អគ្គិសនី កម្ពុជាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ អគ្គិសនី​ដែល​ផលិត​បាន​នេះ ​រួមចំណែកធានាសន្តិសុខថាម ពលនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម​បណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បាន​ថ្លែង​ថា កិច្ចសហប្រតិបត្តិការ និងការអនុវត្ត​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​រវាង​EDC ​និងADB បានពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់អគ្គិសនីកកើតឡើងវិញ សំដៅ​ធានា​សន្តិសុខ​ថាមពល និងភាពទុកចិត្តបាន ក្នុងការ ផ្គត់ផ្គង់អគ្គិសនីមានតម្លៃសមរម្យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីត្រូវការអភិវឌ្ឍ។

ការថ្លែងនេះ បានធ្វើនៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងពេលរួមដំណើរជាមួយលោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា អញ្ជើញ​ទស្សន​កិច្ច​នៅ​ស្ថានីយផលិត ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅស្រុកទឹកផុស ខេត្ត​កំពង់​ឆ្នាំង​។

ឯកឧត្តមបណ្ឌិត បានបន្តថា តាមរយៈគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ បច្ចុប្បន្ន ស្ថានីយ​ ផលិតថាមពលអគ្គិសនីនេះ អាចផលិតអគ្គិសនីបានចំនួន១០០មេហ្កាវ៉ាត់ រាប់​បញ្ចូល​ទាំង​ពី​ដំណាក់កាល ដោយដំណាក់កាលទី១.៦០មេហ្គាវ៉ាត់ និងដំណាក់ទី២.៤០មេហ្កាវ៉ាត។ ឯកឧត្តមបន្តថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ថាមពល​កកើន​ឡើង​វិញ​ចំនួន​ជាង ១​ពាន់​៣០០​មេ​ហ្គាវ៉ាត់​​នៅទូទាំងប្រទេស ហើយអគ្គិសនីកម្ពុជាមានផែនការជាបន្តបន្ទាប់។

លោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មាន​ប្រសាសន៍​ដែរថា គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ មានផលវិជ្ជមាន​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងប្រែក្លាយជាប្រទេស​មួយ​ដែល​អាច​ផ្គត់​ផ្គង់​អគ្គិសនី​ស្អាត ដើម្បីអាចលុបបំបាត់ថាមពលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។ លើសពីនេះ លោក​ស្រី ​Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) បានលើកឡើងពីសារៈសំខាន់​នៃ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ផងដែរ។

អនុវត្តតាមរយៈភាពជាដៃគូរវាង ADB និង អគ្គិសនីកម្ពុជា (EDC) គម្រោងឧទ្យានជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ បានគាំទ្រដល់ការអភិវឌ្ឍទីតាំងផលិតថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ដើម្បី​ចូល​រួម​ដោះស្រាយ តម្រូវការថាមពលជាយុទ្ធសាស្ត្ររបស់ប្រទេស។ គម្រោងនេះ ត្រូវបាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង នៅថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ តាមរយៈ Cross-Signing និង​បាន​ចូល​ជា​ធរមានកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ និងមានរយៈពេលអនុវត្ត៤ឆ្នាំ (២០១៩-២០២២)​៕ អត្ថបទ៖ ទូច សោភ័ណ 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm