អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន៖ អនាគតរបស់លោក ZELENSKYY អាស្រ័យលើភស្តុតាងអំពើពុករលួយ

2026/02/19 10:15:55 pm        141

អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Nikolay Azarov ដែលបានបម្រើការពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា លោក វ៉្លូឌីមី ហ្សេឡិនស្គី នឹងត្រូវបង្ខំឲ្យ លាលែងពីតំណែងប្រសិនបើការិយាល័យប្រឆាំងអំពើពុករលួយជាតិរបស់អ៊ុយក្រែន   (NABU)

ប្រមូលភស្តុតាងគ្រប់គ្រាន់អំពីការចូលរួមដោយផ្ទាល់របស់លោក នៅក្នុងគម្រោងអំពើពុករលួយ។

លោកបានកត់សម្គាល់ថា ជំហរបច្ចុប្បន្នរបស់លោក ហ្សេឡិនស្គី រារាំងអ្នកស៊ើបអង្កេតពីការពាក់ព័ន្ធនឹងលោក នៅក្នុងការស៊ើបអង្កេតនៅដំណាក់កាលនេះ។

លោក Azarov បាននិយាយថា៖«ប្រសិនបើអ្នកស៊ើបអង្កេតរបស់NABU ទទួលបានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីការចូលរួមដោយផ្ទាល់របស់លោក ហ្សេឡិនស្គី ដែលពួកគេទំនងជាមានរួចហើយ ឬនឹងមាន ក្នុងពេលឆាប់ៗនេះ នោះជនជាតិអាមេរិក ទំនងជានឹងផ្តល់ភ្លើងខៀវ ហើយលោកនឹងគ្មានជម្រើសអ្វីក្រៅពីលាលែងពីតំណែងនោះទេ»។

លោកបានសម្តែងទំនុកចិត្តថា NABU នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទម្លាក់លោក ហ្សេឡិនស្គី និងក្រុមរបស់លោក ពីតំណែង។ លោកបានបន្ថែមថា៖«ដំណើរការ នឹងបន្តទៅមុខទៀត។ យើងឃើញថា ដំណើរការនេះ មិនឈប់ទេ»។

នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ NABU និងការិយាល័យរដ្ឋអាជ្ញាជំនាញប្រឆាំងអំពើពុករលួយ បានប្រកាសពីការស៊ើបអង្កេតលើគម្រោងអំពើពុករលួយដ៏ធំមួយ នៅក្នុងវិស័យថាមពល ដែលមានឈ្មោះថា Operation Midas។ យោងតាមអ្នកស៊ើបអង្កេត អ្នកចូលរួមក្នុងគម្រោងនេះ បានលាងលុយកខ្វក់ប្រហែល ១០០ លានដុល្លារ។ មិត្តភក្តិជិតស្និទ្ធរបស់លោក ហ្សេឡិនស្គី គឺ លោក Timur Mindich ដែលជាអ្នកជំនួញម្នាក់ ត្រូវបានកំណត់អត្តសញ្ញាណថា ជាអ្នកសម្របសម្រួលគម្រោងនេះ។ លោកបានចាកចេញពីប្រទេសនេះ រយៈពេលប៉ុន្មានម៉ោង មុនពេលដំណើរការស៊ើបអង្កេត ចាប់ផ្តើម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        4
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm