ឧស្សាហកម្មកៅស៊ូកម្ពុជា រីកចម្រើនលឿន​នាំឱ្យតម្រូវ​ការផ្គត់ផ្គងកៅស៊ូ​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់​ចន្លោះ​ពី ២០ទៅ២៥​ម៉ឺនតោន​ក្នុងមួយឆ្នាំ

2026/02/19 10:31:06 pm        388

ភ្នំពេញ៖ ឧស្សាហកម្មកៅស៊ូរបស់កម្ពុជា គឺជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួ​យនឹ​ងផ្ទៃដីដាំដុះជិតកន្លះលានហិកតា កំពុងផលិតកៅស៊ូដែលមានគុណភាព ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​ក្នុងស្រុក និងអន្តរជាតិ។ រោងចក្រផលិតសំបកកង់​រថយន្ត​ជា​ប្រភព​មាន​តម្រូវ​ការ​ផ្គត់​ផ្គង់​ជ័រ​កៅស៊ូ​ក្នុង​ស្រុក​ដ៏​សំខាន់​ក្នុង​ចន្លោះពី ២០ ទៅ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ។

បើ​តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានឱ្យដឹងថា សព្វថ្ងៃ​ប្រទេស​កម្ពុជា​មាន​រោងចក្រ​ផលិត​សំបកកង់រថយន្តយ៉ាងតិច ៦ កំពុងប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម។ ក្នុង​នោះ​រោង​ចក្រ​​ផលិតសំបកកង់រថយន្តម៉ាក សៃលុន ជារោងចក្រធំជាងគេ ដែលមាន​សមត្ថភាព​ផលិត​រហូត២២លានគ្រាប់ក្នុងមួយឆ្នាំ។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន PICG ដែលជាក្រុម​ហ៊ុន​ចែក​ចាយ​ផ្តាច់​មុខ​សំបកកង់រថយន្ត សៃលុន នៅក្នុងស្រុក បានប្រាប់ BTV ថា រោងចក្ររបស់លោក បាន​ស្រូប​ទាញ​ជ័រ​កៅស៊ូក្នុងស្រុកកើនឡើងជាលំដាប់ គឺកើនពី ៥ម៉ឺនតោនក្នុងឆ្នាំ២០២៤ ដល់ ១៥​ម៉ឺន​តោន​នៅ​ក្នុងឆ្នាំ២០២៦នេះ។

លោកអះអាងថា ដោយសារ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និង​គោល​នយោបាយ​ល្អ​របស់​រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់វិស័យឯកជន ទើបរោងចក្ររបស់​លោក​បាន​សម្រេច​បង្កើត​រោង​ចក្រនៅកម្ពុជារហូតដល់បីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្រុងស្វាយរៀង ដែល​កំពុង​ផ្តល់កា​រងារជូនប្រជាពលរដ្ឋប្រមាណ ៤ ៥០០នាក់។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានបញ្ជាក់ថា ដោយសារ​គោល​នយោបាយ​គាំពាររបស់រដ្ឋាភិបាល ទៅលើអ្នកវិនិយោគ ដែលមកផលិតកែច្នៃ ផលិតផល​សម្រេច​នៅ​ក្នុង​ស្រុក ទើបនាំកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៧ហើយ។ ក្នុងនោះ កំពុង​ដំណើរ​ការ​ចំនួន៦។ លោកជឿថា ដោយសារវត្ត​មាន​រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ត​កាន់​តែ​ច្រើន ​ផ្ទៃដីដាំដុះកៅស៊ូនឹងកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលពីបីឆ្នាំមុខនេះ។

ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា នៅក្នុងឆ្នាំ ២០២៥ ការ​នាំ​ចេញ​ផលិត​ផល​សំបក​កង់រថយន្តដែលជាផលិតផលថ្មីមួយរបស់កម្ពុជា ទៅកាន់ទីផ្សារ​អន្តរ​ជាតិ​សម្រេច​បាន​ក្នុង​ទំហំ​ទឹក​ប្រាក់ ១,៣៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៥៧,៨៦% បើធៀបនឹងឆ្នាំ ២០២៤។ ក្នុងឆ្នាំ ២០២៥ តម្លៃជ័រកៅស៊ូជាមធ្យមលក់ចេញ ១ ៧៥៦ ដុល្លារ ក្នុងមួយតោន កើនឡើង ៦៣ ដុល្លារ ស្មើនឹង ៣% ធៀបនឹងឆ្នាំ ២០២៤៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm