អង្គការ​ផ្កាយ​សមុទ្រ​រៀបចំ​ការប្រកួត​បាល់ទាត់​កុមារា Ian Thompson Memorial

2022/03/21 06:30:32 pm        92

​បាល់ទាត់៖ អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​បានរៀបចំ​ការប្រកួត​បាល់ទាត់​កុមារា Ian Thompson Memorial 2022 ដោយមាន​កីឡាករ​ជា​កុមារា និង​យុវជន​ប្រមាណ ៥៤០​នាក់​ចូលរួម​ប្រកួត​រយៈពេល ១​ថ្ងៃ​ពេញនៅ​ទីលាន​របស់​អង្គការ​ផ្កាយ​សមុទ្រស្ថិតនៅ​ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​លោក យិន សាម​ឌី អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​នេះបាន​ឲ្យ​ដឹងថា ឆ្នាំនេះគឺជា​ឆ្នាំ​ទី​៣ ហើយដែល​អង្គការ​របស់ខ្លួន​បានរៀបចំ​ពានរង្វាន់​អន្ដរជាតិ​មួយ​នេះ ក្រោម​កិច្ចសហការ​ជាមួយ​មូលនិធិ Ian Thompson Memorial ព្រោះ​លោក Ian Thompson គឺជា​អ្នកគាំទ្រ​វិស័យ​កីឡា​ដ៏​មុះ​មុត​ម្នាក់ និង​គាំទ្រ​បេស​កកម្ម​របស់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រតាមរយៈ​លទ្ធភាព​ស្មើៗ​គ្នា​ក្នុងការ​ទទួលបាន​នូវ​ការអប់រំ ការថែទាំ​សុខភាព និង​កីឡា។​ ​ចំពោះ​គោល​បំណង​សំខាន់នៃ​ព្រឹត្តិការណ៍​នេះ គឺ​អង្គ​ការចង់​ផ្ដល់ឱកាស​ឲ្យ​កុមារ​នៅ​កម្ពុជា​នៅតាម​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ ទទួលបាន​ឱកាស​ការប្រកួតប្រជែង​ដ៏​ត្រឹមត្រូវ​មួយ អាច​បង្ហាញ​សមត្ថភាព​ក្នុង​ការលេង​បាល់ទាត់តាមរយៈ​ការប្រកួត​នេះ។​

​តាម​ការបញ្ជាក់​របស់​លោកស្រី ជួប វិច្ឆិកា ប្រធាន​គ្រប់គ្រង​អង្គការ​ផ្កាយ​សមុទ្រ​ប្រចាំ​កម្ពុជាបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​នេះមាន ៤៥​ក្រុម​ចូលរួមមកពី ៨​រាជធានី​-​ខេត្តដោយ​បែងចែក​តាម​ប្រភេទ​អាយុ រួមមាន​ក្រុម​កុមារា​អាយុ​ក្រោម ១០​ឆ្នាំ​, អាយុ​ក្រោម ១៤​ឆ្នាំ និង​អាយុ​ក្រោម ១៦​ឆ្នាំ ហើយ​ក្រុម​នីមួយៗត្រូវ​ប្រកួត​ចំនួន ៥​លើកដើម្បី​សន្សំ​ពិន្ទុ​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm