អ៊ុយក្រែន៖ កិច្ចព្រមព្រៀងលើការត្រួតពិនិត្យបទឈប់បាញ់ជិតសម្រេចហើយ ខណៈបញ្ហាទឹកដីត្រូវការជំនួបមេដឹកនាំ

2026/02/19 10:46:01 pm        208

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន ជិតសម្រេចបាននូវឯកសារមួយ ដែលកំណត់ពីរបៀបត្រួតពិនិត្យបទឈប់បាញ់ណាមួយ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៤ឆ្នាំរវាងភាគីទាំងពីរ បន្ទាប់ពីកិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធ (១៨ កុម្ភៈ) សប្ដាហ៍នេះ។

លោក Zelenskyy បានប្រាប់អ្នកយកព័ត៌មានថា «ជាគោលការណ៍ យោធាយល់ពីរបៀបតាមដានបទឈប់បាញ់ និងការបញ្ចប់សង្គ្រាម ប្រសិនបើមានឆន្ទៈនយោបាយ» ដោយបន្ថែមថា «ស្ទើរតែគ្រប់យ៉ាង» នៅក្នុងផ្នែកនេះ ត្រូវបានព្រមព្រៀងគ្នារួចហើយ។

នៅក្នុងកម្មវិធីសម្ភាសន៍មួយ និងត្រូវបានរាយការណ៍ដោយសារព័ត៌មានអ៊ុយក្រែន Ukrinform លោក Zelenskyy បាននិយាយថា វឌ្ឍនភាពលើបញ្ហា «នយោបាយ» មានល្បឿនយឺតជាងនេះបន្តិច ហើយបញ្ហាទឹកដីដែលខ្វែងគំនិតគ្នាបំផុត គួរតែត្រូវបានពិភាក្សាក្នុងកម្រិតមេដឹកនាំ ដើម្បីអាចព្យាយាមឈានដល់កិច្ចព្រមព្រៀងមួយ។

រុស្ស៊ី មិនព្រមដកថយពីការទាមទាររបស់ខ្លួនសម្រាប់ការគ្រប់គ្រងពេញលេញនៃតំបន់ដុនបាស ភាគខាងកើតនោះទេ ប៉ុន្តែអ៊ុយក្រែនបានច្រានចោលយ៉ាងដាច់អហង្ការ។ បច្ចុប្បន្ន រុស្ស៊ីកាន់កាប់ប្រហែល ២០% ហើយនៃទឹកដីជាតិរបស់អ៊ុយក្រែន រួមទាំងតំបន់គ្រីម៉េ និងផ្នែកខ្លះនៃតំបន់ដុនបាសភាគខាងកើត ដែលត្រូវបានរឹបអូសមុនជម្លោះឆ្នាំ២០២២។ គណៈប្រតិភូមកពីអ៊ុយក្រែន អាមេរិក និងរុស្ស៊ី បានធ្វើកិច្ចចរចាសន្តិភាពជុំចុងក្រោយបំផុតនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ សប្ដាហ៍នេះ ប៉ុន្តែមិនមានកិច្ចព្រមព្រៀងជាផ្លូវការណាមួយត្រូវបានប្រកាសនោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        273
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        315
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm