ប្រមុខការទូតអាមេរិក នឹងទៅអ៊ីស្រាអែលសប្តាហ៍ក្រោយនេះ ដើម្បីជួបលោក Netanyahu ជុំវិញបញ្ហាអ៊ីរ៉ង់

2026/02/19 10:48:04 pm        286

មន្ត្រីពីររូបមកពីរដ្ឋបាលលោកប្រធានាធីបតីអាមេរិក Donald Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធ (១៨ កុម្ភៈ) ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio មានគម្រោងធ្វើដំណើរទៅកាន់អ៊ីស្រាអែល នៅសប្តាហ៍ក្រោយនេះ ដើម្បីជម្រាបពីបច្ចុប្បន្នភាពជូនដល់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ស្តីពីកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះទាំងនោះបានឱ្យដឹងថា លោក Rubio ត្រូវបានរំពឹងថា នឹងជួបជាមួយលោក Netanyahu នៅថ្ងៃទី២៨ ខែកុម្ភៈ។ ថ្មីៗនេះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចចរចាដោយប្រយោលចំនួនពីរជុំរួចមកហើយ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ិស្លាមមួយនេះ។

កាលពីសប្តាហ៍មុន លោក Netanyahu បានទៅបំពេញទស្សនកិច្ចនៅសេតវិមាន ដើម្បីជំរុញឱ្យលោក Trump ធានាថា កិច្ចព្រមព្រៀងណាមួយអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក៏រួមបញ្ចូលទាំងជំហាននានាដើម្បីលុបបំបាត់កម្មវិធីមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ និងបញ្ចប់ការផ្តល់មូលនិធិសម្រាប់ក្រុមប្រយុទ្ធតំណាង ដូចជាក្រុមសកម្មប្រយុទ្ធហាម៉ាស និងហេសបូឡា ជាដើម។ លោក Trump កំពុងថ្លឹងថ្លែងថា តើត្រូវចាត់វិធានការយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់ឬយ៉ាងណា ខណៈអាមេរិក កំពុងបង្កើនធនធានយោធារបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា។

រដ្ឋបាលលោក Trump បានបញ្ជូននាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលជានាវាផ្ទុកយន្តហោះធំជាងគេបំផុតក្នុងពិភពលោក ពីសមុទ្រការ៉ាអ៊ីបទៅកាន់មជ្ឈិមបូព៌ា ដើម្បីចូលរួមជាមួយនាវាផ្ទុកយន្តហោះដែលមានស្រាប់នៅទីនោះ ក៏ដូចជានាវាចម្បាំងដទៃទៀត និងទ្រព្យសម្បត្តិយោធា ដែលសហរដ្ឋអាមេរិក បានបង្កើននៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm