មួយឆ្នាំ២០២៥ មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បម្រើសេវាជូនស្រី្តពិនិត្យផ្ទៃពោះ និង​សម្រាល​កូនជាង ១៥ម៉ឺនករណី

2026/02/19 11:01:43 pm        562

ក្នុងឆ្នាំ២០២៥ កន្លងមកនេះ មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បានបម្រើ​សេវា​ជូន​ស្រី្ត​ពិនិត្យ​ផ្ទៃ​ពោះ សម្រាកពេទ្យ និងសម្រាលកូន បានចំនួន ១៥៥,៣២៧ករណី។ នេះបើតាម របាយ​ការណ៍របស់មនី្ទរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បានចេញផ្សាយនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

មន្ទីរពេទ្យជ័យវរ្ម័នទី៧ ក៏បានចូលរួមអបអរសាទរទិវាជាតិសុខភាព មាតាទារក និងកុមារ ដែល​នឹង​ប្រារព្ធ​ឡើងនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ក្រោមប្រធានបទ «រួមគ្នាលើក​កម្ពស់​គុណ​ភាព ​សុវតិ្ថភាព ប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង​បរិបទ​មាន​គ្រោះ​អាសន្ន ​ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ»។

ក្នុង​រ​បាយការណ៍ដដែលបង្ហាញថា ការបម្រើសេវាជូនស្ត្រីមានផ្ទៃពោះរយះពេល១ឆ្នាំ២០២៥ មន្ទីរ​ពេទ្យ បានពិនិត្យស្រ្តីផ្ទៃពោះ មានចំនួន ១០៨,១៣៣ នាក់។ ស្រ្តីផ្ទៃពោះសម្រាកពេទ្យ មាន​ចំនួន​ ២៦,៦៥៩នាក់។ ស្រ្តីសម្រាលកូន មានចំនួន ២០,៥៣៥នាក់ ក្នុងនោះ​សម្រាល​កូន​ដោយ​វះ​កាត់​មានចំនួន ៤៧៩៣នាក់ ស្មើនឹង ២៣.៣%។ ស្រ្តីសម្រាល​កូនដែល​មាន​ស្វាមី​ជា​វីរៈ​កង​ទ័ព​ជួរ​មុខសមរភូមិចំនួន ១៥៦នាក់។ ស្រ្តី​សម្រាល​កូន​ដែល​មាន​ស្វាមីជាវីរៈនគរបាលជួរ​មុខ​សមរភូមិ​ចំនួន ​០៨នាក់ និងស្រ្តីក្រុមគ្រួសារ​ភៀស​សឹក​មាន​ចំនួន​ ៣១១នាក់។

សូមរម្លឹកថា​ សកម្មភាពប្រចាំថ្ងៃ របស់គិលានុបដ្ឋាយិកា អគារផ្នែកសង្រ្គោះទារក អគារផ្នែក​សង្គ្រោះ​បន្ទាន់ទារក អគារមុន-ក្រោយសម្រាលកូន និងឆ្មបក្នុងបន្ទប់សម្រាលកូន នៅ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧ គន្ធបុប្ផាសៀមរាប បង្រៀនអប់រំដល់ស្រ្តីក្រោយសម្រាលកូនអំពី៖ របៀប​បំបៅ​ដោះកូន ដោយទឹកដោះម្តាយសុទ្ធតែមួយមុខគត់។ សារៈសំខាន់នៃទឹកដោះម្តាយ ជា​ពិសេស​ទឹក​ដោះម្តា​យដំបូង (កូឡូស្រ្តូម) និងអាហារូបត្ថម្ភ។ បង្រៀនម្តាយ​ពី​អត្ថ​ប្រយោជន៍​ការ​ដាក់​ទារក​អោយ​ប៉ះ​ផ្ទាល់ស្បែកទារក និងស្បែកម្តាយ (Skin to Skin)៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm