សារព័ត៌មាន Politico៖អាមេរិកជំរុញឲ្យកាត់បន្ថយបេសកកម្មរបស់ណាតូ រួមទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់

2026/02/19 11:15:39 pm        53

ដោយដកស្រង់សម្តីអ្នកការទូត កាសែត Politico បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើសម្ព័ន្ធភាពអាត្លង់ទិកខាងជើងឲ្យកាត់បន្ថយបេសកកម្មជាច្រើន រួមទាំងបេសកកម្មសំខាន់ នៅក្នុងប្រទេសអ៊ីរ៉ាក់។  

Politico បានកត់សម្គាល់ថា យោងតាមការចុះផ្សាយរបស់សារព័ត៌មាននេះ ទីក្រុងវ៉ាស៊ីនតោនកំពុងទទូចឲ្យមានការផ្លាស់ប្តូរជាមូលដ្ឋានរបស់អង្គការណាតូនៅក្នុងវិស័យនេះ ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក៏បានស្វែងរកការកាត់បន្ថយទំហំនៃប្រតិបត្តិការនៅក្នុងសាធារណរដ្ឋកូសូវ៉ូដែលមិនទទួលស្គាល់ផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពី «ការជំរុញរបស់សេតវិមាន ដើម្បីចាត់ទុកណាតូថា ជាកតិកាសញ្ញាការពារអឺរ៉ុប    អាត្លង់ទិកយ៉ាងតឹងរ៉ឹង» និងបោះបង់ចោលភាពជាដៃគូ និងគំនិតផ្តួចផ្តើមសកលដែលបានធ្វើឲ្យ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអ្នកគាំទ្ររបស់លោកមកពីចលនា MAGA ខឹងសម្បាជាយូរមកហើយ។ 

អ្នកការទូតបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សេតវិមានកំពុងជំរុញឲ្យណាតូ «កាត់បន្ថយអ្វីដែលហៅថា «សកម្មភាពក្រៅតំបន់» ដែលហួសពីភារកិច្ចស្នូលរបស់សម្ព័ន្ធយោធានេះ គឺការការពារ និងការទប់ស្កាត់»។ យោងតាមពួកគេ ជំហានបែបនេះអាច «ឃើញការថយចុះយ៉ាងឆាប់រហ័សនៃសកម្មភាពរបស់អង្គការណាតូនៅក្នុងតំបន់សង្គ្រាមពីមុន»។

ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រភពព័ត៌មាន យុទ្ធនាការបែបនេះរបស់សហរដ្ឋអាមេរិក បាន      បណ្តាលឲ្យមានប្រតិកម្មអវិជ្ជមានពីសម្ព័ន្ធមិត្តមួយចំនួន។ អ្នកការទូតម្នាក់ បាននិយាយថា ការបោះបង់ចោលគំនិតផ្តួចផ្តើមការបរទេសរបស់សម្ព័ន្ធមិត្ត គឺ «មិនមែនជាវិធីសាស្រ្តត្រឹមត្រូវទេ»។ លោកបានបន្ថែមថា៖ «ភាពជាដៃគូ គឺមានសារៈសំខាន់ចំពោះការទប់ស្កាត់ និងការការពារ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        200
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        240
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm