ក្រសួងសុខាភិបាល និង UNRC ប្រចាំកម្ពុជា ប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាពប្រជាជនកម្ពុជា

2026/02/19 11:26:39 pm        335

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Vladanka Andreeva ដែលគោលបំណងនៃជំនួប គឺណែនាំខ្លួនជាផ្លូវការអំពីតួនាទី និងភារកិច្ចរបស់អ្នកសម្របសម្រួលប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិ (United Nations Resident Coordinator) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការបញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែង និងទូលំទូលាយរវាងអង្គការសហប្រជាជាតិ និងក្រសួងសុខាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា។

​ក្នុងឱកាសនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្តរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ជាង ១០ ៖ រួមមាន FAO, IAEA, IOM, UNAIDS, UNDP, UNFPA, UNICEF, UNODC, UNOPS, WFP និង WHO ដែលគ្របដណ្តប់លើវិស័យសុខភាពមាតា ទារក និងកុមារ ជំងឺឆ្លង និងមិនឆ្លង សុខភាពផ្លូវភេទ និងបន្តពូជ អាហារូបត្ថម្ភ សុខាភិបាលឌីជីថល និងការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីធានាថាប្រជាជនគ្រប់រូបទទួលបានសិទ្ធិមានសុខភាពល្អ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់ អង្គការសហប្រជាជាតិ ជាពិសេសក្នុងការជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC) និងការឆ្លើយតបជាជំនួយមនុស្សធម៌ក្នុងបរិបទបញ្ហាប្រឈមសេដ្ឋកិច្ចសង្គម និងជម្លោះព្រំដែន ដែលបានប៉ះពាល់ដល់សុខុមាលភាពប្រជាជន។ វត្តមាន និងតួនាទីរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់នូវការរៀបចំសម្របសម្រួលជំនួយ មិនឱ្យមានភាពស្ទួនគ្នាលើផ្នែកនានានៃកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាព និងធានាបាននូវចីរភាពនៃការអភិវឌ្ឍ ដើម្បីប្រជាពលរដ្ឋមានសុខភាពល្អ ឆ្ពោះទៅសម្រេចបានគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ទីភ្នាក់អង្គការសហប្រជាជាតិទាំងអស់ ដែលបានជួយកម្ពុជា ជាពិសេសបានរួមសហការផ្នែកសុខាភិបាល ផ្តល់សេវា និងជំនួយមនុស្សធម៌ចាំបាច់ និងបន្ទាន់ៗបំផុតជូនប្រជាជនភៀសសឹកកម្ពុជា នៅក្នុងកាលៈទេសៈសង្គ្រាមឈ្លានពានតាមព្រំដែន ដែលនេះបញ្ជាក់នូវការប្តេជ្ញាយ៉ាងមុះមុតបំផុតរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ស្របតាមទិសស្លោក “No One Left Behind”។

លោកស្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០២៤–២០២៨) ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាទិភាព SDGs ការត្រៀមចាកចេញរបស់កម្ពុជា ពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីអាទិភាពយុទ្ធសាស្ត្រ សម្រាប់ការគាំទ្របច្ចេកទេសបន្ថែម រួមទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម ការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល និងការត្រៀមលក្ខណៈសម្រាប់ជួយគាំទ្ររចនាសម្ព័ន្ធលើជំនួយអភិវឌ្ឍន។ កិច្ចជំនួបបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងផ្លែផ្កា ដោយបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងភាពជាដៃគូប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា៕

អត្ថបទ រដ្ឋា 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm