UN៖ សន្តិភាពមិនទាន់មាននៅហ្កាហ្សាទេ ខណៈការវាយប្រហាររបស់អ៊ីស្រាអែល និងវិធានការនៅ West Bank កើនឡើង

2026/02/19 11:51:02 pm        54

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) មួយរូប កាលពីថ្ងៃពុធ (ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) បានព្រមានថា បទឈប់បាញ់ដ៏ផុយស្រួយ នៅតំបន់ហ្កាហ្សា នៅតែស្ថិតនៅក្រោមការគំរាមកំហែង ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែល និងវិធានការជាឯកតោភាគីរបស់អ៊ីស្រាអែល នៅតំបន់កាន់កាប់ West Bank បានធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង និងផ្ដល់ភាពឈឺចាប់ដល់ជនជាតិប៉ាឡេស្ទីនកាន់តែខ្លាំងឡើងៗ។

អគ្គលេខាធិការរង UN ទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាព គឺលោកស្រី Rosemary DiCarlo បានលើកឡើងក្នុងអំឡុងពេលសម័យប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខថា៖ «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ យោធាអ៊ីស្រាអែលបានបង្កើនការវាយប្រហារ នៅទូទាំងតំបន់ហ្កាហ្សា ដោយវាយប្រហារតំបន់ដែលមានប្រជាជនរស់នៅច្រើន និងសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់»។ ហើយលោកស្រីបានសង្កត់ធ្ងន់ថា៖ «តំបន់ហ្កាហ្សាមិនទាន់មានសន្តិភាពនៅឡើយទេ»។ 

ដោយបានពណ៌នាអំពីពេលវេលានេះថា ជា «ដំណាក់កាលសំខាន់ខ្លាំង» លោកស្រី DiCarlo បាននិយាយថា «បន្ទាប់ពីមាននូវជម្លោះដ៏បំផ្លិចបំផ្លាញ និងទុក្ខវេទនាដ៏ក្រៃលែងរបស់មនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំ ឱកាសមួយបានប្រាកដឡើង ដែលអាចឲ្យតំបន់នេះឆ្ពោះទៅកាន់ទិសដៅផ្សេង។ ប៉ុន្តែឱកាសនោះមិនត្រូវបានធានា ឬមានភាពអចិន្ត្រៃយ៍ឡើយ»។ លោកស្រីបានអំពាវនាវឲ្យមានវិធានការបន្ទាន់ ដើម្បីពង្រឹងបទឈប់បាញ់ និងជំរុញលំហូរជំនួយមនុស្សធម៌។

ជាមួយគ្នានេះ ដោយគូសបញ្ជាក់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លោកស្រីបាននិយាយថា វាគឺជា «ជំហានដ៏សំខាន់មួយ» សម្រាប់ការអនុវត្តដំណាក់កាលទី២ នៃបទឈប់បាញ់ និងជំរុញផ្លូវនយោបាយឆ្ពោះទៅរកដំណោះស្រាយរដ្ឋ២។ 

លោកស្រីបានថ្កោលទោសបន្ថែមទៀត ចំពោះចំណាត់ការរបស់អ៊ីស្រាអែល នៅតំបន់កាន់កាប់ West Bank ដោយបានបញ្ជាក់ថា «កងកម្លាំងអ៊ីស្រាអែលបានបន្តប្រតិបត្តិការទ្រង់ទ្រាយធំ នៅទូទាំងតំបន់នេះ ដែលជារឿយៗពាក់ព័ន្ធការបាញ់ប្រហារដោយផ្ទាល់ និងធ្វើឲ្យមានក្ដីបារម្ភយ៉ាងខ្លាំង អំពីការប្រើប្រាស់កម្លាំងបង្កគ្រោះថ្នាក់ដល់ជីវិត»។ 

លោកស្រីបានបន្ថែមថា៖ «យើងកំពុងឃើញការបញ្ចូលជាដែនដីឧបសម្ព័ន្ធនូវតំបន់ West Bank បន្តិចម្តង ៗ ខណៈដែលវិធានការជាឯកតោភាគីរបស់អ៊ីស្រាអែល បានផ្លាស់ប្តូរស្ថានភាពជាបន្តបន្ទាប់»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm