កសិករ​ខេត្ត​បន្ទាយមានជ័យ​ពេញចិត្ត​នឹង​តម្លៃ​ទីផ្សារ​ដំឡូង​មី​នៅ​ឆ្នាំនេះ​

2021/04/27 09:59:58 am        559

​បន្ទាយមានជ័យ៖ ទីផ្សារ​តម្លៃ​ដំឡូង​មី នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ដឹង​ហើយ​ថា គឺមាន​ការឡើង​ចុះ​មិន​ទៀត​ទាត់ អាស្រ័យ​លើ​ទីផ្សារ​ក្រៅប្រទេស ដែល​ពេលខ្លះ​ធ្វើ​ឱ្យ​កសិករ​ដាំ​ដុះ សឹងតែ​មិនបាន​ទូទាត់​រួច​នឹង​ការ ចំណាយ​ដាំ​ដុះ​ផង​។ តែ​ពេល​ចុងក្រោយ​នេះ តម្លៃ​ទីផ្សារ​ដំឡូង​មី ហាក់​មាន​ភាព​ល្អប្រសើរ​វិញ​។​

​​កសិករ ដាំដំឡូង​មី ក្នុង​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ឆ្នាំ​២០១៨​នេះ តម្លៃ​ដំឡូង​មី​លើ​ទី ផ្សារ គឺមាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុនៗ ទោះ​ប្រមូល​ផល​ក្នុង​រដូវវស្សា និង​មិន​គ្រប់​ខែ​ក៏ដោយ​។ ការ​មាន តម្លៃ​ល្អ​នេះ គឺ​ដោយសារ​មាន​តម្រូវការ នៅឯ​ទីផ្សារ​វៀតណាម និង​ថៃ​។​

​ក្រុម​កសិករ បានឱ្យដឹងថា អាស្រ័យ​ដោយ​កត្តា​អាកាសធាតុ ពួកគេ​សម្រេច​ដក​មើមដំឡូង​លក់ ទាំង​មិនទាន់​គ្រប់​អាយុកាល គឺ​ទើប​តែ​មាន​អាយុ​៦​ខែ​ប៉ុណ្ណោះ តែបើ​ទុក​ឱ្យដល់​អាយុកាល បារម្ភ​ក្រែង​មាន ភ្លៀង​ធ្លាក់​ជោគជាំ​មក វា​នឹង​រលួយ​មើម​។ ប៉ុន្តែ ទោះបីជា​មើមដំឡូង​មី អាយុ​ត្រឹម​៦​ខែ ក៏​មើម​ស្រស់ នៅ​ឆ្នាំ នេះ អាច​លក់បាន​ថ្លៃ​ជិត​៣​រយ​រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​ថ្លៃ​ជាង​ឆ្នាំ​២០១៧ ដែល​លក់ បានតែ​ជិត​២​រយ រៀល​ក្នុង​មួយ​គីឡូក្រាម​។​

​លោក ប៉ុក ឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មើមដំឡូង​មី នៅ​ឆ្នាំនេះ ពិតជា​មានតម្លៃ​ល្អ​មែន គឺ​មើម​ស្រស់ អាច​លក់បាន​ថ្លៃ​២៨៣​រៀល​ក្នុង​មួយ​គីឡូក្រាម និង​មើម ស្ងួត លក់បាន​ថ្លៃ​៧៦៣​រៀល ក្នុង​មួយ​គីឡូក្រាម​។​

​ខេត្តបន្ទាយមានជ័យ ក្នុង​ឆ្នាំ​២០១៨​នេះ កសិករ​បាន​ដាំដំឡូង​មី​លើ​ផ្ទៃដី​ជាង​៩​ម៉ឺន​ហិកតា ខណៈ មាន​ភាព​អំណោយផល​ល្អ ទាំង​របាយ​ទឹកភ្លៀង អាកាសធាតុ និង​តម្លៃ​ទីផ្សារ​៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        77
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm