ប្រធាន IAEA៖ កិច្ចពិភាក្សារវាងរុស្ស៊ី និងអាមេរិកស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ត្រូវតែបន្ត

2026/02/20 12:12:11 am        53

លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីថ្ងៃពុធថា រុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវរក្សាកិច្ចពិភាក្សាអំពីការបង្កើតកិច្ចព្រមព្រៀងថ្មីៗ ក្នុងវិស័យគ្រប់គ្រងអាវុធនុយ   ក្លេអ៊ែរ។  

លោក Grossi បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តី Foreign Policy ដែលបានថតនៅខាងក្រៅសន្និសីទទីក្រុងមុយនិច នៅថ្ងៃទី១៣-១៥ ខែកុម្ភៈថា៖«ខ្ញុំមិនបានដឹងអំពីការពិភាក្សាទាំងនេះទេ ប៉ុន្តែខ្ញុំគិតថា សហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងនិយាយគ្នាអំពីរឿងនេះ»។

ប្រធាន IAEA បានបន្ថែមថា៖«ដូច្នេះ ប្រហែលជាពុំត្រឹមត្រូវទាំងស្រុងទេ ក្នុងការនិយាយថា គ្មានអ្វីកើតឡើងនោះ។ មានការសន្ទនាមួយ ហើយជាការពិតណាស់ វាគួរតែត្រូវបានលើកកម្ពស់ និងគាំទ្រ»។  

សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី ដែលជាការរឹតបន្តឹងផ្នែកច្បាប់អន្តរជាតិចុងក្រោយ ទៅលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ បានផុតកំណត់នៅថ្ងៃទី ០៥ ខែកុម្ភៈ ដោយសារតែការស្ទាក់ស្ទើររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តវា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យធ្វើកិច្ចព្រមព្រៀង      «កាន់តែប្រសើរ» ដែលនឹងរួមបញ្ចូលប្រទេសចិនផងដែរ។

ទីក្រុងមូស្គូបានស្នើឲ្យបន្តសុពលភាពនៃសន្ធិសញ្ញារយៈពេលមួយឆ្នាំទៀត បន្ទាប់ពីឯកសារនេះ ផុតកំណត់ ប៉ុន្តែមិនបានទទួលការឆ្លើយតបជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោនចំពោះគំនិតផ្តួចផ្តើមនេះទេ។ ចំពោះប្រទេសចិនវិញ ទីក្រុងមូស្គូជឿជាក់ថា វាជាសិទ្ធិរបស់ទីក្រុងប៉េកាំងក្នុងការធ្វើការសម្រេចចិត្ត ហើយនឹងគោរពជម្រើសណាមួយដែលប្រទេសចិនធ្វើ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm