ចៅក្រមបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអន្តោប្រវេសន៍គាំទ្រគោលនយោបាយឃុំខ្លួនរបស់លោក Trump

2026/02/20 12:20:45 am        55

ចៅក្រមសហព័ន្ធមួយរូប កាលពីថ្ងៃពុធ (ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) បានច្រានចោលសេចក្តីសម្រេចរបស់ក្រុមប្រឹក្សារដ្ឋបាលដែលគាំទ្រគោលនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដាក់មនុស្សរាប់ពាន់នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលមានការបង្ក្រាបអន្តោប្រវេសន៍ ឲ្យស្ថិតក្នុងការឃុំខ្លួនជាកាតព្វកិច្ច ដោយមិនមានឱកាសមានសេរីភាព តាមរយៈការបង់ប្រាក់ធានាឡើយ។

ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិក លោកស្រី Sunshine Sykes នៅទីក្រុង Riverside រដ្ឋ California បានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលបណ្តឹងឧទ្ធរណ៍អន្តោប្រវេសន៍ បន្ទាប់ពីបានរកឃើញថា រដ្ឋបាលនេះមិនបានអនុវត្តតាមបទបញ្ជាមុនរបស់លោកស្រី ដែលប្រកាសថា គោលនយោបាយមូលដ្ឋាន គឺខុសច្បាប់។

លោកស្រីចៅក្រម Sykes ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ គឺលោក Joe Biden បានហៅវិធានការរបស់រដ្ឋបាលនេះថា «គ្មានភាពអៀនខ្មាស» ហើយបានចោទប្រកាន់ថា កំពុងព្យាយាម «បន្តយុទ្ធនាការវិធានការខុសច្បាប់របស់ខ្លួន» ដោយនៅតែបដិសេធមិនមានសវនាការបង់ប្រាក់ធានាខ្លួន សូម្បីតែបន្ទាប់ពីមានសេចក្តីសម្រេចរបស់លោកស្រី។

ចៅក្រមសហព័ន្ធរូបនេះ បានសរសេរថា៖ «អ្នកឆ្លើយតបបានធ្វើហួសពីដែនកំណត់នៃការអនុវត្តតាមរដ្ឋធម្មនុញ្ញ»។ 

ពាក់ព័ន្ធនឹងសេចក្ដីសម្រេចនេះ ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) និងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលត្រួតពិនិត្យក្រុមប្រឹក្សាភិបាល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

ក្រោមច្បាប់អន្តោប្រវេសន៍សហព័ន្ធ «អ្នកដាក់ពាក្យស្នើសុំចូល» សហរដ្ឋអាមេរិក ត្រូវប្រឈមនឹងការឃុំខ្លួនជាកាតព្វកិច្ច ខណៈពេលដែលករណីរបស់ពួកគេ កំពុងដំណើរការនៅក្នុងតុលាការអន្តោប្រវេសន៍ ហើយមិនមានសិទ្ធិទទួលបានសវនាការធានាខ្លួនឡើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm