អតីតប្រធានាធិបតីហ្វីលីពីន នឹងមិនចូលរួមសវនាការ ហើយបដិសេធមិនទទួលយកយុត្តាធិការរបស់ ICC

2026/02/20 12:28:46 am        54

អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានលះបង់សិទ្ធិរបស់លោក ក្នុងការបង្ហាញខ្លួន ពោលគឺមិនថា ទាំងផ្ទាល់ ឬតាមវីដេអូ នៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នាសប្តាហ៍ក្រោយ ខណៈដែលលោកបដិសេធមិនទទួលស្គាល់យុត្តាធិការដែលអនុវត្តចំពោះរូបលោក ដោយតុលាការមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់។

មេធាវីរបស់លោក គឺលោក Nicholas Kaufman នៅក្នុងឯកសារ ៦ទំព័រចុះនៅថ្ងៃទី១៨ ខែកុម្ភៈ បានបញ្ជូនទៅកាន់ការិយាល័យចៅក្រមមុនការជំនុំជម្រះរបស់តុលាការ នូវសំណេរលាយលក្ខណ៍អក្សររបស់លោក Duterte អំពីការសម្រេចចិត្តរបស់លោក ក្នុងការមិនចូលរួមសវនាការបញ្ជាក់ការចោទប្រកាន់ នៅទីក្រុងឡាអេ នាថ្ងៃទី២៣ ខែកុម្ភៈ។

លិខិតដែលចុះហត្ថលេខាដោយអតីតប្រធានាធិបតីរូបនេះ បានរៀបរាប់ថា៖ «ខ្ញុំ Rodrigo Roa Duterte មានបំណងលះបង់សិទ្ធិរបស់ខ្ញុំ ក្នុងការចូលរួមសវនាការ ស្ដីពីការបញ្ជាក់ការចោទប្រកាន់ដែលបច្ចុប្បន្ន ត្រូវបានកំណត់នៅថ្ងៃទី ២៣-២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ខ្ញុំដឹងពីផលវិបាកនៃការលះបង់សិទ្ធិរបស់ខ្ញុំនេះ ដែលត្រូវបានពន្យល់យ៉ាងល្អិតល្អន់ដល់ខ្ញុំដោយក្រុមអ្នកការពារក្ដីរបស់ខ្ញុំ ហើយខ្ញុំទុកចិត្តលើគាត់ និងក្រុមរបស់គាត់ ក្នុងការទៅជំទាស់តវ៉ានឹងការមានភស្តុតាងមិនគ្រប់គ្រាន់របស់អយ្យការ តំណាងឲ្យរូបខ្ញុំ»។

តាមរយៈលិខិតនោះ លោកបានបន្តថា៖ «ខ្ញុំមិនចង់ចួលរួមដំណើរការទាំងនេះពីខាងក្រៅបន្ទប់សវនាការ ដោយការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងនោះឡើយ។ ច្បាប់ចម្លងដើមនៃការបោះបង់សិទ្ធិនេះ និងហត្ថលេខារបស់ខ្ញុំ ស្ថិតនៅក្នុងដៃមេធាវីរបស់ខ្ញុំ»។

លោក Duterte បានសង្កត់ធ្ងន់ថា គ្មានហេតុផលណាមួយ ដើម្បីឲ្យរូបលោកចូលរួមសវនាការនេះនោះទេ ខណៈដែលលោកបានអះអាងថា ICC គ្មានយុត្តាធិការលើសំណុំរឿងរបស់លោកឡើយ ហើយថា លោកគ្រាន់តែត្រូវបាន «ចាប់ជំរិត» នៅពេលដែលលោកត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា លោក Duterte ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារហូឡង់ ក្នុងតំបន់ Scheveningen ខណៈដែលរូបលោកប្រឈមនឹងបទចោទឃាតកម្ម ៣ករណី ដោយត្រូវបានចោទប្រកាន់ថា ជា «អ្នករួមគំនិតដោយប្រយោល» ក្នុង «ផែនការរួម» ដើម្បីកំណត់គោលដៅជនសង្ស័យគ្រឿងញៀន ដែលរាប់ពាន់នាក់ត្រូវបានសម្លាប់យ៉ាងឃោរឃៅ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm