អ៊ីរ៉ង់ប្រាប់ប្រមុខ UN ថា ខ្លួននឹងឆ្លើយតប «យ៉ាងដាច់ណាត់» ប្រសិនបើរងការវាយប្រហារផ្នែកយោធា

2026/02/20 05:34:03 pm        142

អ៊ីរ៉ង់ បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅក្នុងលិខិតមួយកាលពីថ្ងៃព្រហស្បតិ៍ (១៩ កុម្ភៈ) ថា ទីក្រុងតេអេរ៉ង់ នឹងចាត់ទុកមូលដ្ឋានទ័ព គ្រឿងបរិក្ខារ និងទ្រព្យសម្បត្តិរបស់ «កម្លាំងអរិភាព» ក្នុងតំបន់មជ្ឈិមបូព៌ាជាគោលដៅស្របច្បាប់ ប្រសិនបើខ្លួនប្រឈមសកម្មភាពយោធា ហើយថា ក្នុងករណីដែលរងសកម្មភាពយោធា អ៊ីរ៉ង់នឹងអនុវត្តសិទ្ធិការពារខ្លួន។

បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងលិខិតនោះថា វោហាសាស្ត្ររបស់លោកប្រធានាធិបតីអាមេរិក Donald Trump ចំពោះអ៊ីរ៉ង់ «បង្ហាញពីហានិភ័យពិតប្រាកដនៃការវាយប្រហារខាងយោធា» ដោយបន្ថែមថា អ៊ីរ៉ង់មិនចង់បានសង្គ្រាមទេ ប៉ុន្តែអ៊ីរ៉ង់នឹងឆ្លើយតប «យ៉ាងដាច់ណាត់» ប្រសិនបើរងការវាយប្រហារខាងយោធា។

ប្រតិកម្មរបស់អ៊ីរ៉ង់ បានកើតឡើងបន្ទាប់ពីលោក Trump បានព្រមានថា អ៊ីរ៉ង់ត្រូវតែធ្វើ «កិច្ចព្រមព្រៀងដ៏មានអត្ថន័យ» ក្នុងកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងពេល ១០ ថ្ងៃ ឬ ១៥ថ្ងៃខាងមុខ បើមិនដូច្នោះទេ «រឿងអាក្រក់នឹងកើតឡើង» ខណៈលោកបានដាក់ពង្រាយនាវាចម្បាំង យន្តហោះចម្បាំង និងសម្ភារៈយោធាផ្សេងទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់តំបន់មជ្ឈិមបូព៌ា។

ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញការព្រមានផ្ទាល់ខ្លួនរបស់លោកទៅកាន់អ៊ីរ៉ង់ថា «ប្រសិនបើបក្សពួករបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah ធ្វើខុស ហើយវាយប្រហារអ៊ីស្រាអែល នោះពួកគេនឹងទទួលបានការឆ្លើយតបដែលពួកគេមិននឹកស្មានដល់»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm