វិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ

2026/02/20 07:39:18 pm        274

ការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវ​កាល​២០២៥-២០២៦ ត្រូវបញ្ចប់ដំណាក់កាលទី១នៅចុងសប្ដាហ៍នេះហើយ ខណៈ​ដែល​ពេល​នេះ​អ្នក​គាំទ្រ​បាល់ទាត់ជាតិកំពុងតែតាមដានថាតើក្លឹបបាល់ទាត់វិសាខា បន្តស្ថិតនៅតំបន់៦​ក្រុម​លើ​គេ រឺអឹមអូអាយ កំពង់ដេវ៉ា ឡើងមកតំបន់នេះវិញ។

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺរ ណាហ្កាវើលដ៍ និងក្លឹបបាល់ទាត់បឹងកេត ធានាកៅអីក្នុងតំបន់៦ក្រុមលើគេរួចរាល់ហើយ នៅឡើយវិសាខា និងអឹមអូអាយកំពង់ដេវ៉ា ដែលត្រូវប្រជែងជាមួយគូប្រកួតផ្សេងគ្នា។

ថ្ងៃសៅរ៍ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្លឹបបាល់ទាត់វិសាខា ត្រូវស្វែងរកពិន្ទុ ជាមួយភ្នំពេញក្រោនដែលត្រូវការពិន្ទុប្រជែងជើងឯកជាមួយព្រះខ័នរាជស្វាយរៀង ខណៈដែលអឹមអូអាយកំពង់ដេវ៉ា ត្រូវការបីពិន្ទុដាច់ខាតពេលជួបអាយអេសអាយ ដង្កោសែនជ័យថ្ងៃជាមួយគ្នា។

ពេលនេះ វិសាខា ឈរនៅចំណាត់លេខ៦បណ្ដោះអាសន្ន (មាន២៩ពិន្ទុ)មិនទាន់សុវត្ថិភាពនៅឡើយព្រោះគម្លាតពីអឹមអូអាយដែលឈរនៅលេខ៧ តែ២ពិន្ទុប៉ុណ្ណោះ។ ដូច្នោះវិសាខាត្រូវការឈ្នះភ្នំពេញក្រោនដាច់ខាត ដើម្បីរក្សាកៅអីតំបន់៦ក្រុមលើគេ មិនខ្វល់ពីលទ្ធផលអឹមអូអាយ កំពង់ដេវ៉ាយ៉ាងណានោះទេ។ ផ្ទុយទៅវិញវិសាខា នឹងធ្លាក់ចេញពីតំបន់ប្រជែងជើងឯក បើភ្លាត់ចាញ់ រឺស្មើ ហើយ អឹមអូអាយ ឈ្នះអាយអេសអាយដង្កោសែនជ័យ។

សម្រាប់ក្លឹបភ្នំពេញក្រោន ក៏ត្រូវការពិន្ទុចាំបាច់ដែរពីវិសាខា​ ដើម្បីប្រជែងជាមួយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ព្រោះពេលនេះកំពុងចាញ់ព្រះខ័នរាជ៥ពិន្ទុ ក្រោយចាញ់អង្គរថាយហ្គឺរកាលពីសប្ដាហ៍មុន។ ជើងទី១ ថ្ងៃទី៨ ខែវិច្ឆិកា វិសាខា និងភ្នំពេញក្រោន ស្មើគ្នា១ទល់១។ ពេលនោះភ្នំពេញក្រោននាំមុខមុនដោយកីឡាករ DYER MOSES JOHN នាទីទី៥៧​ ប៉ុន្តែ១៦នាទីបន្ទាប់ អ៊ុក សុវណ្ណ ជួយឱ្យវិសាខាតាមស្មើ។ អឹម អូអាយ កំពង់ដេវ៉ា ជួបជាមួយអាយអេសអាយ ដង្កោសែនជ័យ ក៏មិនស្រួលប៉ុន្មាននោះដែរ ព្រោះកាលពីជើងទីមួយ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ០ទល់០ ហើយសប្ដាហ៍មុន អាយអេសអាយធ្វើបានល្អដោយយកឈ្នះកងយោធពលខេមរភូមិន្ទ ៣ទល់០ ខណៈដែលអឹមអូអាយចាញ់ព្រះខ័នរាជស្វាយរៀង ១ទល់នឹង២។

ការប្រកួតផ្សេងទៀតនៅសប្ដាហ៍ចុងក្រោយនេះ ឡាយហ្វខេត្តព្រះសីហុន ទទួលណាហ្កាវើលដ៍។ ចំណែកថ្ងៃអាទិត្យគិរីវង់សុខសែនជ័យ​ ជួបព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ ប្រកួតជាមួយកងយោធពលខេមរភូមិន្ទ៕

 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        160
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm