សម្ដេចធិបតី​បន្តប្រាប់សារព័ត៌មានអាមេរិកថា «កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ទោះ​បី​មាន​បទ​ឈប់​បាញ់ក្ដី និងអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី»

2026/02/20 08:01:11 pm        334

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News របស់សហរដ្ឋអាមេរិក សម្ដេច​មហា​បវរ​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា កង​កម្លាំង​ថៃ ​នៅតែបន្តកាន់កាប់ទឹកដីដែលមានជម្លោះ បើទោះបីជា​មាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ដែល​សម្រប​សម្រួល​ដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fox News Digital ថា កង​កម្លាំង​ថៃ ​បានរុលចូលទៅក្នុងទឹកដីរបស់កម្ពុជា ដែលកម្ពុជាកាន់កាប់ជាយូរមកហើយ ហួសឆ្ងាយ​ពី​ខ្សែ​បន្ទាត់​ជម្លោះ​។ ទាហានថៃ បានរាយលួសបន្លា និងដាក់ទូកុងតឺន័រដើម្បីបិទភូមិនានា ដែលធ្វើឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជាចំនួន ៨ម៉ឺននាក់ មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន នេះបើយោងតាម​មន្ត្រី​កម្ពុជា​។

សម្ដេចធិបតីបានមានប្រសាសន៍ថា៖ «ការកាន់កាប់​នេះ​គឺ​ហួស​ឆ្ងាយ​ពី​ការ​អះអាង​ជា​ឯកតោភាគី​របស់​ប្រទេស​ថៃ​ទៅទៀ​ត។ អ្នកភូមិ​ជាច្រើន​មិន​អាច​វិល​ត្រឡប់​ទៅ​ស្រុក​កំណើតរ​បស់​ពួក​គេ​វិញ​បាន​ទេ​»។

សម្ដេចមានប្រសាសន៍ថា៖ «ជំហររបស់យើងគឺតែង​តែប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​ដំណោះ​ស្រាយ​ដោយ​សន្តិវិ​ធី។ យើងមិនជឿឡើយថា ការប្រើប្រាស់សង្គ្រាមដើម្បីបញ្ឈប់សង្គ្រាម គឺជានិរន្តរភាព ឬជាក់​ស្តែង​នោះ​»។

ស្របពេល​ជម្លោះនិងភាពតានតឹងដែលកំពុងបន្តជាមួយភាគីថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ទៅ​កាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ សម្រាប់កិច្ច​ប្រជុំ​ដំបូង​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព​របស់​លោក​ប្រធានាធិបតី ត្រាំ។

សម្ដេចមានប្រសាសន៍ថា៖ «ក្រុមប្រឹក្សាសន្តិភាព អាចដើរតួនាទីយ៉ាងសកម្ម​ក្នុងការ​លើក​កម្ពស់​សន្តិភាព​ ស្ថិរភាព និងប្រក្រតីភាពរវាងកម្ពុជា និងថៃ»។

ភាពតាន​តឹង​បានកើនឡើងជាថ្មីម្តងទៀតកាលពីឆ្នាំមុន ដោយការប្រយុទ្ធគ្នា​បា​ន​ផ្ទុះ​ឡើង​តាម​បណ្តោយ​ព្រំដែន​ដែលមានជម្លោះ និងបានធ្វើឱ្យជនស៊ីវិលរាប់សែននាក់ត្រូវរត់ភៀសសឹក។ ការ​ប៉ះទង្គិចគ្នានេះបានជំរុញឱ្យមានអន្តរាគមន៍ការទូត និងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់មួយ ដែល​សម្របសម្រួលដោយមានការចូលរួមពីសំណាក់សហរដ្ឋអាមេរិក ក្នុងអំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ កាលពីពេលកន្លងទៅ។

រូបភាព និងរបាយការណ៍ក្នុងស្រុកពីការប្រយុទ្ធគ្នាថ្មីៗបំផុត បានបង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ខូច​ខាត​ដល់​អគារ​នានានៅជិតតំបន់ព្រំដែន រួមទាំងនៅក្នុង ឬនៅក្បែរប្រាសាទព្រះវិហារ ដែលត្រូវបាន​ចុះ​បញ្ជី​ដោយ​អង្គការយូណេស្កូ ដោយបានបង្កើនក្ដីបារម្ភអំពីសុវត្ថិភាពនៃតំបន់បេតិកភណ្ឌវប្បធម៌ នៅ​ក្នុង​តំបន់ដែលមានជម្លោះ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        93
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        195
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm