សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា «ពុំមានមូលដ្ឋាន​យោធា​បរទេស​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​នោះ​ទេ​»

2026/02/20 08:12:04 pm        314

នៅក្នុងបទសម្ភាសន៍ដដែលនេះជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News របស់សហរដ្ឋអាមេរិក សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជា​មិន​អាចមានមូលដ្ឋានយោធាបរទេសនោះឡើយ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដោយ​សំដៅ​ទៅលើមូលដ្ឋានកងទ័ពជើងទឹករាម ដ៏ចម្រូងចម្រាស នៅខេត្តព្រះសីហនុ។

សម្ដេច​ធិបតីមានប្រសាសន៍ថា «រដ្ឋធម្មនុញ្ញរបស់យើងចែងថា ពុំមាន​មូលដ្ឋាន​យោធា​បរទេស​ណា​មួយ​អាចស្ថិតនៅលើទឹកដីកម្ពុជាបានទេ»។

អស់រយៈ​ពេលជាច្រើនឆ្នាំមកហើយ ក្រុមមន្ត្រីអាមេរិក បានលើកឡើងពីក្ដីបារម្ភថា កម្ពុជា​បាន​ផ្តល់​សិទ្ធិ​ចូលប្រើប្រាស់ផ្តាច់មុខដល់ប្រទេសចិន ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ច្បាស់​ៗ​ជា​ថ្មីថា មូលដ្ឋាននេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «យើងមានអគារពហុជាតិនានានៅទីនោះ រចនា​សម្ព័ន្ធ​អចិន្ត្រៃយ៍​ដែ​លរង់ចាំទទួលដៃគូទស្សនកិច្ចទាំងអស់របស់យើង។ ពុំមានអ្វីត្រូវលាក់បាំងទេ នេះ​គឺ​ដើម្បី​ឱ្យមានភាពច្បាស់លាស់ជាមួយមូលដ្ឋានកងទ័ពជើងទឹករាម។ សកម្មភាព​ដ៏​ជាក់​ស្តែង​នៃ​ការ​ស្វាគមន៍ដំណើរទស្សនកិច្ចនានារបស់នាវាពហុជាតិ បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជា​មិន​ត្រូវ​បាន​ប្រើ​ប្រាស់ផ្ដាច់មុខជាមូលដ្ឋានកងទ័ពជើងទឹក សម្រាប់កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​នោះទេ»។

នាវាចម្បាំង USS Cincinnati របស់សហរដ្ឋអាមេរិក បានចូលចតនៅកំពង់ផែរាម នៅចុងខែមករា កន្លង​ទៅ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាវាចម្បាំងអាមេរិក ចាប់តាំង​ពី​មូលដ្ឋាន​នេះ​ត្រូវ​បាន​ជួស​ជុលឡើងវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «យើង​សង្ឃឹមថា​នឹង​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​​កាន់​តែទូលំទូលាយជាមួយសហរដ្ឋអាមេរិក»៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm