ក្នុងខែមករាឆ្នាំនេះ​ ប្រទេសអាស៊ានចំនួន៥ ស្រូបយកទំនិញពីកម្ពុជា មានទឹកប្រាក់សរុបជាង ៤៣៣លានដុល្លារ

2026/02/20 08:45:19 pm        237

កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់បណ្តាប្រទេសអាស៊ានចំនួន៥ ក្នុងខែមករា ដើម​ឆ្នាំ​២០២៦​, មានទឹកប្រាក់សរុបជាង ៤៣៣ លានដុល្លារអាមេរិក ក្នុងនោះប្រទេសចំនួន៤ បាន​បន្ត​មាន​កំណើនល្អប្រសើរ ដែលបានជួយជ្រោមជ្រែងដល់នាំចេញរបស់កម្ពុជា។

យោង​តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញឱ្យដឹងថា សម្រាប់​ខែ​ដំបូង​ដើមឆ្នាំ២០២៦ ការធ្វើ ពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​៥ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤៣៣ លាន ដុល្លារអាមេរិក ក្នុង​នោះប្រ​ទេស​ចំនួន​ ៤ បានជួយជ្រោមជ្រែងដល់នាំចេញរបស់កម្ពុជា ដោយបន្តមានកំណើនល្អប្រសើរ បើ​ធៀបទៅ និងរយៈពេលដូចគ្នាឆ្នាំ២០២៥។

ជាក់ស្តែងក្នុងខែដំបូង ឆ្នាំនេះ, ការនាំចេញទំនិញរបស់កម្ពុជាទៅវៀតណាម មានទឹក​ប្រាក់​ប្រមាណ​ជាង ៣៣៧ លានដុល្លារ កើនឡើងជាង ២១ ភាគរយ, ម៉ាឡេស៊ីជិត ២២ លានដុល្លារ កើន​ជាង ៧៧ ភាគរយ, សឹង្ហបុរីជាង ៧ លានដុល្លារ កើនជិត ២០ ភាគរយ, ឥណ្ឌូនេស៊ីជិត ៧ លាន​ដុល្លារ កើនជិត ៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។ ដោយឡែក​ការ​នាំ​ចេញ​ទៅ​ប្រទេសថៃ មានទឹកប្រាក់ជាង ៥៨លានដុល្លារ ថយចុះជិត ២០ ភាគរយ ក្រៅ​ពី​នេះ​កម្ពុជា​ក៏​បាន​នាំ​ចេញ​ទៅកាន់បណ្តាប្រទេសអាស៊ាន ផ្សេងៗទៀតផងដែរ ដែលមិនទាន់​មាន​ទំហំ​ពាណិជ្ជ​កម្ម​លេច​ធ្លោ​។

ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីវិញ, ក្នុងខែដំបូងនេះដែរ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់ សរុបជិត ៧២០ លានដុល្លារ កើនជាង ៧ ភាគរយ, ថៃ ២០៩ លាន​ដុល្លារ ថយចុះជាង ៤៣ ភាគរយ, សឹង្ហបុរី ១៧៤ លានដុល្លារ កើន ២២៤ ភាគរយ, ម៉ាឡេ​ស៊ី​ជាង​ ១២៥ កើន ៤២ ភាគរយ និងការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌូនេស៊ី មានទឹកប្រាក់ជិត ៧៨ លានដុល្លារ ថយចុះ ១៩ ភាគរយ ធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm