មកទល់ពេលនេះពលករមកពីថៃ ៣ម៉ឺននាក់បានចូលរៀនជំនាញធីវ៉េត ដើម្បីកែប្រែជីវិតថ្មី

2026/02/20 09:11:29 pm        167

តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​តាម​បណ្តា​ខេត្ត​ធំ​ៗ ​និង​តំបន់​ជាប់​បន្ទាត់​ព្រំដែនរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺ​មាន​ការ​ចាប់​អារម្មណ៍​ជាខ្លាំង​ពី​ប្រជាពលរដ្ឋ និងអតីតពលករ។ ក្នុងនោះសម្រាប់វិស័យ ធីវ៉េត គិតត្រឹមខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ​ទទួលបានការចុះឈ្មោះចំនួនប្រមាណ ៣ម៉ឺននាក់។

លោក ស៊ុន មេសា មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យព័ត៌មាន ប៊ីធីវី​ដឹងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះថា គិតមកដល់ពេលនេះ កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស ​និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅទូទាំងប្រទេស ១,៥លាននាក់ (TVET 1,5M) គឺមានអាយុកាលជាង ២ឆ្នាំ ដែល​ផ្តួច​ផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក​បានបន្តថា ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា ធីវ៉េត នេះ ក្រៅពីក្រុម​យុវជន​ដែល​ជា​គោល​ដៅ​បច្ចុប្បន្ននេះ ក៏ទទួលបាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ផង​ដែរ បានងាកមកចុះឈ្មោះដើម្បីរៀនជំនាញមួយពិតប្រាកដ ដើម្បី​ងាយ​ស្រួល​ស្វែង​រក​ការងារ​។ លោកបានបញ្ជាក់ថា វិស័យសំណង់ គឺជា​វិស័យ​អាទិភាព​ដែល​ពួក​គាត់​ចាប់​អារម្មណ៍​ច្រើន​ជាង​គេ​។

ឆ្លើយ​តប​នឹងភាពមិនច្បាស់លាស់នៃនយោបាយរបស់រាជរដ្ឋាភិបាលថៃ អាណត្តិថ្មី ដែល​មិន​ទាន់​មាន​ការ​សម្រេចបែបណាចំពោះពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ លោក ស៊ុន មេសា បាន​ផ្ញើ​សារ​រម្លឹក​ជូន​ដល់​អតីតពលករថា នៅកម្ពុជាមានឱកាសការងារដ៏សម្បូរបែប មាន​ទាំង​អត្ថ​ប្រយោជន៍​ច្រើន​ជាង និងយន្តការគាំពារសម្រាប់ពលករគ្រប់គ្រាន់ ដើម្បីជួយ​ស្វែង​រក​ការ​ងារ​ដល់​ពលករ​ខ្មែរ ​នៅដែលពលករត្រឡប់មកប្រទេសកំណើតវិញ។

លោក​បាន​រៀបរាប់ថា នៅកម្ពុជាមានការងាររាប់ម៉ឺនកន្លែង ដែលអាចផ្តល់​ប្រាក់​ចំណូល​សមរម្យ​ជូន​បង​ប្អូន​ពលករ ក្នុងករណីដែលបងប្អូនចង់រកការងារនៅក្នុងស្រុក។ នៅក្នុងស្រុក គឺ​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ពី ប.ស.ស. ដែលមានច្រើនជាង និងសម្បូរបែប ដែលអាច​ជួយ​បាន​ទាំង​គ្រួសារ​បង​ប្អូន​ពលករ​តាមរយៈរបបភាគទានស្ម័គ្រចិត្ត។ បន្ថែមពីនេះ បើទោះបីមិនមានជំនាញ ក៏​រាជ​រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បាន​រៀប​ចំ​វគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ហើយអាចទទួលបានថវិកាចាប់តាំងពីថ្ងៃចូលរៀនដំបូង។

យោង​តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមខែមករា ឆ្នាំ​២០២៦​នេះ ប្រជាពលរដ្ឋខ្មែរ និងអតីតពលករប្រមាណជាង ៩៦ម៉ឺននាក់ ក្នុង​នោះ​មាន​អតីត​ពលករ​ប្រមាណ​ ៦៣ម៉ឺននាក់ បានត្រឡប់មកកម្ពុជា ក្រោយកម្ពុជា និងថៃមាន​ជម្លោះ​តាម​ព្រំដែន​។ ​ក្នុងនោះយន្តការក្រសួង បានជួយពលករទទួលបានការងារធ្វើសរុបចំនួនជាង ៣១ម៉ឺន តាម​រយៈ​ប្រព័ន្ធ​ទូរសព្ទ ១២៩៧, វេទិកាការងារ, ការផ្សព្វផ្សាយព័ត៌មានឱកាសការងារ និង​តាម​រយៈ​រោង​ចក្រ​ផ្ទាល់​។ ទន្ទឹមនេះ អតីតពលករចំនួន ៣២ម៉ឺននាក់ផ្សេង​ទៀត​បាន​ចាប់​យក​ជីវភាព​កសិកម្ម​បែប​គ្រួសារ ការងារក្នុងកសិដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និង​សកម្ម​ភាព​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័​ន្ធ​​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        53
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm