ធនាគារជាតិនៃកម្ពុជា កំពុងបន្តតាមដាន និងគ្រប់គ្រងអតិផរណា ខណៈតម្លៃប្រេងកំពុងហក់ឡើង

2022/03/21 08:18:25 pm        928

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា កំពុងបន្តតាមដានគ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់ដុល្លារ និងប្រាក់រៀល និងកំពុងបន្តសហការជាមួយស្ថាប័នជំនាញ ដើម្បីប្រមូលយកទិន្នន័យលើការគ្រប់គ្រង់អតិផរណា ខណៈថ្លៃប្រេងឥន្ធនៈបានកំពុងហក់ឡើង ដោយសារសង្រ្គាម រុស្សី-អ៊ុយក្រែន ដែលជាបច្ច័យនៃការប្រែប្រួលដល់ការផ្គត់ផ្គង់ទំនិញ ។

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ​នៅក្នុងខួបអនុស្សាវរីយលើកទី ៤២ ​នៃការដាក់ឲ្យចរាចរ​ប្រាក់រៀលឡើងវិញ ​ដែលប្រារព្វធ្វើនៅផ្សារទំនើបជីបម៉ុង សែនសុខ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២នេះថា ការផ្ទុះសង្គ្រាមរវាងរុស្សី អ៊ុយក្រែន ​ជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈ វា​កំពុង​ធ្វើ​​ឲ្យស្ថានភាពពិភពលោកមានការប្រែប្រួល ​នឹង​បានកំពុងជះឥទ្ធិពល​ដល់កម្ពុជាផងដែរ។

លោកជំទាវ បន្តថា ចំពោះការឡើងថ្លៃប្រេងឥន្ធនៈនេះ ​នឹងមានការប្រែប្រួលដល់ថ្លៃសេវា និង​មុខ​ទំនិញ​មុខផ្សេងៗ​នៅតាមទីផ្សារ​ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់អតិផរណា។​ ចំពោះបញ្ហានេះ ធនាគារជាតិនៃកម្ពុជា ​នឹងសហការជាមួយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​និងវិទ្យាស្ថានស្ថិតិជាតិ នៃ​ក្រសួងផែនការ ​ដើម្បីប្រមូល​យក​ទិន្នន័យ​លើការ​គ្រប់គ្រង់​អតិផរណា​ឲ្យបាន​ជាក់លាក់ ខណៈដែល​ឥទ្ធិពលសង្រ្គាម រុស្សី-អ៊ុយក្រែន​ បានកំពុងបន្ត ​ធ្វើឲ្យតម្លៃប្រេងសាំងកើនឡើង ដែលជា​បច្ច័យ​ប្រែប្រួល​ដល់ការផ្គត់ផ្គង់ទំនិញ ​និងគូបផ្សំភាពមិនច្បាស់​នៃការរីករាលដាលជម្ងឺកូវីដ ​១៩ ផងដែរ ។

សូមបញ្ជាក់ថា៖ ​ពាក់ព័ន្ធអតិផរណានេះ ក្នុងឆ្នាំ ២០២២​ ធនាគារជាតិនៃកម្ពុជា ​បានព្យាករថា នឹង​មានអត្រា ២,៦% ទាបជាងឆ្នាំ ២០២១ ​ដែលមានក្នុងរង្វង់ ២,៩% ,ចំណែកអត្រាប្តូរប្រាក់រៀល ធៀប​និងប្រាក់ដុល្លារអាមេរិក ​អាចនឹងប្រែប្រួល ១% ក្នុងអត្រាប្តូរប្រាក់​មានកម្រិតជាមធ្យម ​៤ ០៩៩ រៀល ក្នុង​មួយដុល្លារអាមេរិក ​ក្នុងនោះប្រាក់រៀលអាចថយចុះ ​បន្តិច ០,១% បើធៀបនឹងឆ្នាំ ២០២១ ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm