ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូ RCEP មានទំហំទឹកប្រាក់ជាង ៣,៧៦ ពាន់​លាន​ដុល្លារ​កើនជិត ១៥ភាគរយក្នុងខែមករាឆ្នាំនេះ

2026/02/20 10:25:14 pm        221

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា នៅខែមករា ឆ្នាំ ២០២៦ ការដោះដូរទំនិញកម្ពុជាជាមួយប្រទេសជាសមាជិក RCEP សម្រេចបានទំហំទឹកប្រាក់ ៣,៧៦ ពាន់លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ៩២៧ លានដុល្លារ កើន​ឡើង ១៩,៣៤% ខណៈកម្ពុជានាំចូលពីប្រទេសជាសមាជិក មានតម្លៃ ២,៨៣ ពាន់​លាន​ដុល្លារ​កើន ១៣,៣២%។

ប្រទេសវៀតណាម ជប៉ុន ចិន និងកូរ៉េខាងត្បូង គឺជាដៃគូ​ពាណិជ្ជកម្ម​ចម្បង​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក RCEP ដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេសម្រាប់ខែមករា ឆ្នាំនេះ។ វៀតណាម បានបញ្ជាទិញទំនិញពីកម្ពុជា មានទំហំទឹកប្រាក់ជាង ៣៣៧ លានដុល្លារអាម៉េរិក ក្នុង​ខែមករា ឆ្នាំ២០២៦ កើនឡើង ២១,១ភាគរយ បើធៀបនឹងខែមករា ឆ្នាំមុន។

តាមពីក្រោយ ដោយប្រទេស ជប៉ុន បានទិញទំនិញពីកម្ពុជា មានតម្លៃជាប្រាក់ជាង ១៧៦ លាន​ដុល្លារ​អាម៉េរិក កើន ១៦,៦ ភាគរយ ខណៈប្រទេសចិនទិញទំនិញពីកម្ពុជា មានទឹកប្រាក់ជាង ១៦៤​លាន​ដុល្លារអាម៉េរិក កើន ៥៩,៣ ភាគរយ។

កិច្ចព្រមព្រៀងភាព RCEP គឺជាប្លុកពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដែល​មាន​សមាជិក​​ចំនួន ១៥​ប្រទេស រួមមាន សមាជិកអាស៊ានទាំង ១០ និងដៃគូពាណិជ្ជកម្មចំនួន ៥ (ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់)។ កិច្ចព្រមព្រៀងនេះ បានចូលជាធរមាន នៅឆ្នាំ២០២២ ដោយផ្តោតការអនុគ្រោះពន្ធគយ និងជំរុញការវិនិយោគ។

ទិន្នន័យ GDCE បង្ហាញថា ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិក RCEP មានទំហំទឹកប្រាក់ប្រមាណ ៤០,២៣ ពាន់លានដុល្លារ កើនឡើង ១៦,២៦% ធៀប​នឹង​ឆ្នាំ ​២០២៤ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៩,៨ ពាន់លានដុល្លារ ចំណែក​ឯការ​នាំចូល​ប្រទេស​ជា​សមាជិកមានទឹកប្រាក់ប្រមាណ ៣០,៤៤ ពាន់លានដុល្លារ កើន ១៩,៥៨%៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        121
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm