មន្រ្តី៖ ការនាំចេញផ្នែកការពារជាតិរបស់អ៊ុយក្រែន ឆ្នាំ២០២៦ អាចកើនដល់ «ច្រើនពាន់លានដុល្លារ»

2026/02/20 10:35:56 pm        230

មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បានឱ្យដឹងថា អ៊ុយក្រែន អាចនាំចេញទំនិញ និងសេវាកម្មយោធាក្នុងតម្លៃជាច្រើនពាន់លានដុល្លារនៅឆ្នាំ២០២៦នេះ បន្ទាប់ពីអនុញ្ញាតឱ្យមានការលក់ទៅក្រៅប្រទេសលើកដំបូងក្នុងសម័យសង្គ្រាម ហើយកំពុងពិចារណាដាក់ពន្ធលើការនាំចេញទាំងនោះ។

លោក Davyd Aloian អនុលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិនៃទីក្រុងគីវ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា កាលពីដើមខែកុម្ភៈនេះ គណៈកម្មការរដ្ឋ ដែលដោះស្រាយអាជ្ញាបណ្ណពាក់ព័ន្ធក្នុងសម័យសង្គ្រាម បានអនុម័តពាក្យស្នើសុំភាគច្រើនចំនួន ៤០ច្បាប់ ពីអ្នកផលិតវិស័យការពារជាតិសម្រាប់ការនាំចេញសម្ភារៈ និងសេវាកម្ម។

គួរឱ្យដឹងថា អ៊ុយក្រែនបានបញ្ឈប់ការនាំចេញអាវុធ បន្ទាប់ពីប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយបានពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់អាវុធរបស់បណ្ដាដៃគូ ដើម្បីការពារខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

នៅពេលត្រូវសាកសួរពីសក្តានុពលនាំចេញសម្រាប់ឆ្នាំនេះ លោក Aloian និយាយថា៖ ដោយគិតគូរពីផលិតផលដែលផលិតរួច គ្រឿងបន្លាស់ គ្រឿងបង្គុំ និងសេវាកម្មដែលអាចផ្តល់ជូនបាន អាចមានចំនួន «ច្រើនពាន់លានដុល្លារ»។ ប៉ុន្តែលោកក៏សង្កត់ធ្ងន់ថា តម្រូវការយោធារបស់អ៊ុយក្រែនផ្ទាល់ ត្រូវតែជាអាទិភាព ខណៈកងទ័ពរុស្ស៊ី កំពុងរុលទៅមុខនៅភាគខាងកើតនៃប្រទេស ហើយការវាយប្រហារតាមអាកាសក៏បានសន្ធាប់លើទីប្រជុំជន និងទីក្រុងនានាដែលនៅហួសឆ្ងាយពីជួរមុខទៅទៀត៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        330
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        329
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        320

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm