គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានអនុវត្តការប្រមូលចំណូលកាតព្វកិច្ចពីល្បែងសរុបជាង ៧២ លានដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០២៥ កើនឡើង ១៤ ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួនជាង ៦០ឡានដុល្លារអាម៉េរិក។
លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥នេះ ការអនុវត្តការប្រមូលចំណូលកាតព្វកិច្ចពីល្បែងសរុបបានចំនួន ២៩០,៧៣៦.៤៩ លានរៀល (ស្មើនឹង ៧២,៣១ លានដុល្លារអាម៉េរិក) បើប្រៀបធៀបនឹងចំណូលកាតព្វកិច្ចពីល្បែងក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ឃើញថាកើនឡើងចំនួន ៣៥,៨២៨.៩៩ លានរៀល ស្មើនឹង ១៤%។
គ.ល.ក. បញ្ជាក់ទៀតថា ឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលបានពីវិស័យនេះ ប្រមាណជាង ៦០លានដុល្លារអាម៉េរិក កើនឡើង ៨៥% បើធៀបនឹងឆ្នាំ២០២៣។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ នៅកម្ពុជា មានកាស៊ីណូស្របច្បាប់សរុប ១៩៥ទីតាំង។ ក្នុងនោះ ១៦០ ទីតាំង កំពុងដំណើរមាន ១៦០កន្លែង ដែលភាគច្រើន នៅក្នុងខេត្តព្រះសីហនុ៕ អត្ថបទ៖ ធូ វិរៈ