អាមេរិក៖ ទាហាន ២០.០០០នាក់ និងនគរបាល១២.០០០នាក់ត្រូវបានគ្រោងទុកសម្រាប់តំបន់ហ្កាហ្សា

2026/02/20 11:06:01 pm        46

លោក Jasper Jeffers មេបញ្ជាការនៃកងកម្លាំងរក្សាស្ថេរភាពអន្តរជាតិ (ISF) ដែលទើបបង្កើតថ្មី ក្រោមកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរក្សាស្ថេរភាពអន្តរជាតិ(ISF) នឹងមានទាហានចំនួន២០.០០០នាក់ធ្វើការជាមួយមន្ត្រីនគរបាលប៉ាឡេស្ទីនចំនួន ១២.០០០នាក់នៅក្នុងតំបន់ហ្កាហ្សា។ លោក Jeffers បាននិយាយនៅក្នុងកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពដែលស្នើឡើងដោយសហរដ្ឋអាមេរិកថា ការបណ្តុះបណ្តាលកងកម្លាំងរក្សាស្ថេរភាពអន្តរជាតិ (ISF) និងកម្លាំងនគរបាលប៉ាឡេស្ទីននឹងធ្វើឡើងនៅប្រទេសអេហ្ស៊ីប និងប្រទេសហ្ស៊កដានី។

ឧត្តមសេនីយ៍អាមេរិករូបនេះបាននិយាយថា រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី ម៉ារ៉ុក កាហ្សាក់ស្ថាន និងអាល់បានី ព្រមទាំងអាជ្ញាធរប្រទេសកូសូវ៉ូ បានបញ្ជូនកងទ័ពទៅកាន់កងកម្លាំងរក្សាស្ថេរភាពអន្តរជាតិ (ISF) ដែលត្រូវបានគេសន្មត់ថានឹងដាក់ពង្រាយទៅកាន់តំបន់ហ្កាហ្សា ប៉ុន្តែលោកពុំបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនកងទ័ពដែលបានសន្យាដោយកងកម្លាំងនីមួយៗ ឬពេលវេលាដាក់ពង្រាយនោះទេ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយនៅក្នុងកិច្ចប្រជុំថា ប្រទេសចំនួន៩ មាន កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ អារ៉ាប់រួម ម៉ារ៉ុក បារ៉ែន កាតា អារ៉ាប៊ីសាអ៊ូឌីត អ៊ូសបេគីស្ថាន និងគុយវ៉ែត បានសន្យាផ្តល់ជំនួយសរុប៧ពាន់លានដុល្លារអាមេរិកសម្រាប់ជំនួយសង្គ្រោះនៅតំបន់ហ្កាហ្សា ដែលនៅខ្វះច្រើនពីចំនួន ៧០ ពាន់លានដុល្លារដែលត្រូវបានប៉ាន់ស្មានសម្រាប់ការកសាងតំបន់នេះឡើងវិញ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា «នឹងគ្មានការសាងសង់តំបន់ហ្កាហ្សាឡើងវិញនោះទេ បើក្រុមហាម៉ាសមិនរំសាយអាវុធជាមុន»។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm