អ្នកការទូតអឺរ៉ុបអំពាវនាវឲ្យអ៊ីស្រាអែលបើកមជ្ឈមណ្ឌលសហគមន៍ប៉ាឡេស្ទីនឡើងវិញ នៅក្រុងហ្ស៊េរុយសាឡឹម

2026/02/20 11:08:20 pm        50

ក្រុមអ្នកការទូតអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់អាជ្ញាធរអ៊ីស្រាអែល ក្នុងការបិទមជ្ឈមណ្ឌលសហគមន៍ Burj Al-Luqluq នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើតដែលមានកំពែងព័ទ្ធជុំវិញ។

សេចក្តីថ្លែងការណ៍មួយ បានលើកឡើងថា៖ «អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ មជ្ឈមណ្ឌលនេះបានផ្តល់កម្មវិធីអប់រំ វប្បធម៌ និងកីឡាសំខាន់ៗ ជាពិសេសសម្រាប់កុមារ និងយុវជន។ ការសម្រេចចិត្តនេះ ប្រឈមនឹងការធ្វើឲ្យប៉ះពាល់ដល់ការងារដែលមិនអាចខ្វះបានរបស់អង្គការសង្គមស៊ីវិលប៉ាឡេស្ទីនឯករាជ្យ នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត»។

ស្ថានទូតអឺរ៉ុបនៅទីក្រុងហ្ស៊េរុយសាឡឹម និងរ៉ាម៉ាឡា បានជំរុញឲ្យអាជ្ញាធរអ៊ីស្រាអែលការពារលំហស៊ីវិល ធានាការទទួលបានសេវាកម្មសំខាន់ៗ នៅក្នុងក្រុងហ្ស៊េរុយសាឡឹមខាងកើត និងអនុញ្ញាតឲ្យមជ្ឈមណ្ឌលសហគមន៍ Burj Al-Luqluq នេះ បន្តសកម្មភាពឡើងវិញ ដោយមិនពន្យារពេលយូរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន ស្ថានទូតដែលធ្វើការអំពាវនាវនេះ គឺមកពីប្រទេសបែល   ហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី លីទុយអានី ហូឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ ស្លូវេនី អេស្ប៉ាញ ស៊ុយអែត ស្វ៊ីស និងចក្រភពអង់គ្លេស៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        17
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm