Zlatan Ibrahimovic​ ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​ស៊ុយអែត​វិញ ៥​ឆ្នាំ​បន្ទាប់ពី​ចូលនិវត្តន៍​

2021/04/27 09:59:58 am        103

​បាល់ទាត់​៖ ​ខ្សែប្រយុទ្ធ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឲ្យស៊ុយអែត Zlatan Ibrahimovic ​ត្រូវបាន​កោះហៅ​ត្រលប់​ឲ្យមកជួយ​ក្រុម​ជំរើសជាតិ​វិញ ៥ឆ្នាំ​បន្ទាប់ពី​ចូលនិវត្តន៍​។ ​​បុរស​វ័យ ៣៩ឆ្នាំ​រូបនេះ​ធ្លាប់​ស៊ុត​បញ្ចូល​ទី​បាន ៦២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១១២ប្រកួត​ឲ្យក្រុម​ជំរើសជាតិស៊ុយ​អែត មុនពេល​ចូលនិវត្តន៍​ក្រោយ​ធ្លាប់​ត្រឹម​វគ្គ​ចែក​ពូ​ល​នៅ Euro ២០១៦​។

​​ការសំរេចចិត្ត​កោះហៅ Zlatan មកវិញ​នេះ ស្របពេល​ស៊ុយអែត​ត្រៀមខ្លួន​ប្រកួត​វគ្គ​ជំ​រុះ World Cup ២០២២​។ ​​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​ស៊ុយអែត Janne Andersson ​បាន​បើក​ចំហរ​ក្នុង​ការវិល​ត្រលប់​មកវិញ​របស់ Zlatan Ibrahimovic ​បន្ទាប់ពី​មានការ​ជជែក​គ្នា​នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី ខណៈ​អ្នក​ទាំង២ ​ក៏មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ដែរ ហើយ​កីឡាករ​វ័យ ៣៩ឆ្នាំ​រូបនេះ​ក៏​ធ្លាប់​និយាយ​ដែរ​ថា នឹង​អាច​វិល​មក​ក្រុម​ជំរើសជាតិ​ស៊ុយអែត​វិញ​នៅ​ថ្ងៃ​ណា​មួយ​។​

​​ស៊ុយអែត​នឹងត្រូវ​ជួប​ជាមួយ​ហ្ស​ក​ហ្ស៊ី និង​កូ​សូ​វ៉ូក្នុង​វគ្គ​ជំ​រុះ World Cup ចុងខែ​មីនា​នេះ ខណៈ​ស៊ុយអែត​ស្ថិតក្នុង​ពូ​ល E ក្នុងការ​ប្រកួត Euro ២០២០ ដែល​លើក​មក ២០២១ នេះ​ជាមួយអេ​ស្ប៉ា​ញ ប៉ូឡូញ និង​ស្លូ​វ៉ា​គី​។​ ​​វ័យ​ចំណាស់​ពិតមែន Zlatan Ibrahimovic ​នៅតែ​បន្ត​ការ​ស៊ុត​បញ្ចូល​ទី​ឥតឈប់ឈរ​ដោយ​រកបាន ១៤គ្រាប់​ក្នុងការបង្ហាញ​ខ្លួន ១៤លើក​ឲ្យ AC Milan ១៤លើក​រដូវ​កាល​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        122
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        135
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm