ក្រុមហាម៉ាស បន្តឹងការក្ដោបក្ដាប់អំណាចនៅតំបន់ហ្កាហ្សា ខណៈលោក Trump ជំរុញផែនការសន្តិភាព

2026/02/20 11:19:22 pm        40

យោងតាមឯកសារវាយតម្លៃរបស់យោធាអ៊ីស្រាអែល ដែលមើលឃើញដោយសារព័ទ៌មានរ៉យទ័រ និងប្រភពព័ត៌មាននៅក្នុងតំបន់ប៉ាឡេស្ទីន បានឱ្យដឹងថា ក្រុមហាម៉ាស កំពុងតែពង្រឹងការក្ដោបក្ដាប់អំណាចរបស់ខ្លួនលើតំបន់ហ្កាហ្សា ដោយការតែងតាំងអ្នកស្មោះត្រង់ឱ្យកាន់តួនាទីសំខាន់ៗក្នុងរដ្ឋាភិបាលរបស់ខ្លួន ការប្រមូលពន្ធ និងបើកប្រាក់ខែជាដើម ទោះបីជាបានប្ដេជ្ញាប្រគល់ការគ្រប់គ្រងទៅឱ្យស្ថាប័នប៉ាឡេស្ទីនថ្មីមួយក៏ដោយ។

ការបង្កើនឥទ្ធិពលជាបន្តបន្ទាប់របស់ក្រុមហាម៉ាស លើរចនាសម្ព័ន្ធអំណាចសំខាន់ៗនៅហ្កាហ្សាបានជំរុញឱ្យមានការសង្ស័យពីចក្ខុវិស័យនៃផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលតម្រូវឱ្យក្រុមសកម្មប្រយុទ្ធនេះ លះបង់អាវុធរបស់ខ្លួន ជាថ្នូរនឹងការដកទ័ពអ៊ីស្រាអែល ចេញពីទឹកដីនោះ។ ក្រុមប្រឹក្សាសន្តិភាពអន្តរជាតិរបស់លោក Trump ដែលមានបំណងត្រួតពិនិត្យការគ្រប់គ្រងអន្តរកាលរបស់តំបន់ហ្កាហ្សា បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួន នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដើម្បីជំរុញផែនការសន្តិភាពហ្កាហ្សា។

យោធាអ៊ីស្រាអែលបាននិយាយក្នុងឯកសារមួយដែលដាក់ជូនលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីចុងខែមករាថា៖ ក្រុមហាម៉ាសកំពុងបោះជំហានទៅមុខនៅលើទឹកដីហ្កាហ្សា ដែលមានបំណងរក្សាឥទ្ធិពល និងការក្ដោបក្តាប់របស់ខ្លួននៅក្នុងទឹកដីនេះ «ចាប់ពីថ្នាក់ក្រោមឡើងទៅថ្នាក់លើ» តាមរយៈការធ្វើសមាហរណកម្មអ្នកគាំទ្ររបស់ខ្លួនទៅក្នុងការិយាល័យរដ្ឋាភិបាល អង្គភាពសន្តិសុខ និងអាជ្ញាធរមូលដ្ឋាន។

ក្រុមហាម៉ាស បាននិយាយថា ខ្លួនត្រៀមរួចជាស្រេចដើម្បីប្រគល់ការគ្រប់គ្រងតំបន់នេះ ទៅឱ្យគណៈកម្មាធិការអ្នកបច្ចេកទេសប៉ាឡេស្ទីន ដែលគាំទ្រដោយសហរដ្ឋអាមេរិក ប៉ុន្តែក្រុមសកម្មប្រយុទ្ធនេះក៏័និយាយថា អ៊ីស្រាអែលមិនទាន់អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការ ចូលទៅក្នុងតំបន់ហ្កាហ្សា ដើម្បីទទួលខុសត្រូវក្នុងកិច្ចការរបស់ពួកគេនៅឡើយទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        228
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        270
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm