អតីតមេដឹកនាំកូរ៉េខាងត្បូង លោក Yoon សុំអភ័យទោស ចំពោះវិបត្តិដោយសារច្បាប់អាជ្ញាសឹក

2026/02/20 11:32:31 pm        52

នៅថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសុំអភ័យទោស ចំពោះ «ការលំបាក» ដែលបង្កឡើងដោយក្រឹត្យច្បាប់អាជ្ញាសឹកឆ្នាំ២០២៤ របស់លោក ដោយការសុំអត់ឱននេះកើតមានឡើងក្រោយមួយថ្ងៃបន្ទាប់ពីលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទបះបោរ។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ តុលាការតំបន់កណ្តាលទីក្រុងសេអ៊ូល បានរកឃើញថា លោក Yoon មានទោសពីបទដឹកនាំការបះបោរក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលមានបំណង «រំខានដល់ការធ្វើតួនាទី» របស់រដ្ឋសភា។ ទោះបីជាលោក Yoon បានទទួលស្គាល់ថា ការប៉ុនប៉ងរបស់លោកក្នុងការអនុវត្តច្បាប់យោធា បានបង្កឲ្យមាន «ការខឹងសម្បា» ក៏ដោយ ក៏លោកនៅតែអះអាងថា វាគឺជាវិធានការមួយដែលធ្វើឡើង «សម្រាប់តែជាផលប្រយោជន៍ប្រទេសជាតិ» ប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចែករំលែកតាមរយៈមេធាវីរបស់លោក លោក Yoon បានរៀបរាប់ថា៖ «ខ្ញុំសូសុំអភ័យទោសដោយស្មោះអស់ពីចិត្ត ចំពោះប្រជាជនគ្រប់រូប សម្រាប់ការធ្វើឲ្យមានការខឹងសម្បា និងការលំបាកដែលខ្ញុំបានបង្កឡើងដោយសារតែការមិនបានពិចារណាឲ្យបានដិតដល់របស់ខ្ញុំ ទោះបីជាខ្ញុំធ្វើឡើង ដោយប្ដេជ្ញាចិត្តសង្គ្រោះប្រទេសជាតិក៏ដោយ»។

ជាមួយគ្នានេះ លោក Yoon បានរិះគន់សាលក្រមរបស់តុលាការថា គឺជាសេចក្ដីសម្រេច «ពិបាកទទួលយក» ប៉ុន្តែមិនបានផ្តល់ការចង្អុលបង្ហាញណាមួយថា តើលោកនឹងប្តឹងឧទ្ធរណ៍ដែរ ឬអត់នោះទេ។ គេមិនទាន់ច្បាស់នៅឡើយទេថា តើពេលណាដែលលោក Yoon វ័យ ៦៥ឆ្នាំ នឹងមានសិទ្ធិទទួលបានការលើកលែងទោស ទោះបីជាអ្នកទោសភាគច្រើនដែលជាប់ពន្ធនាគារអស់មួយជីវិត ជាធម្មតាអាចដាក់ពាក្យស្នើសុំបាន ក្រោយអនុវត្តទោសបាន ២០ឆ្នាំក៏ដោយ។

គួររំលឹកថា ដោយចង្អុលបង្ហាញពីការគំរាមកំហែងមិនច្បាស់លាស់នៃឥទ្ធិពលកូរ៉េខាងជើង និង «កងកម្លាំងប្រឆាំងរដ្ឋ» ដ៏គ្រោះថ្នាក់ លោក Yoon បានប្រកាសផ្អាករដ្ឋាភិបាលស៊ីវិល និងការចាប់ផ្តើមនៃការគ្រប់គ្រងយោធា។ ច្បាប់អាជ្ញាសឹកត្រូវបានលុបចោលប្រហែល ៦ម៉ោងក្រោយមក បន្ទាប់ពីសមាជិកសភាបានប្រញាប់ប្រញាល់ទៅកាន់អគាររដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតបន្ទាន់មួយ៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm       
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm