នាយករដ្ឋមន្ត្រីជប៉ុន ព្រមានអំពី «ការសម្លុតកំហែង» របស់ចិន និងប្ដេជ្ញាធ្វើការរុះរើសន្តិសុខ

2026/02/20 11:36:45 pm        76

កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) នៅក្នុងសុន្ទរកថាក្រោយការបោះឆ្នោតលើកដំបូងរបស់លោកស្រីទៅកាន់សភា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានព្រមានអំពី «ការសម្លុតកំហែង » កាន់តែខ្លាំងឡើងៗរបស់ប្រទេសចិន ហើយបានសន្យាថា នឹងធ្វើការរុះរើយុទ្ធសាស្ត្រការពារជាតិ សម្រាលការរឹតបន្តឹងលើការនាំចេញយោធា និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗ។

អាណត្តិរយៈពេល ៤ខែរបស់លោកស្រី Takaichi ត្រូវបានកត់សម្គាល់ដោយការមានជម្លោះការទូតជាមួយប្រទេសចិន បន្ទាប់ពីលោកស្រីបានលើកឡើងថា ជប៉ុនអាចដាក់ពង្រាយកម្លាំងយោធា ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយលើកោះតៃវ៉ាន់ ដែលក៏គំរាមកំហែងដល់ទឹកដីជប៉ុនផងដែរ។

បន្ទាប់ពីប្រែក្លាយសំឡេងភាគច្រើនដ៏ផុយស្រួយទៅជាជ័យជម្នះដ៏លើសលប់ នៅក្នុងការបោះឆ្នោតសភាជាន់ទាបនៅខែនេះ លោកស្រី Takaichi បានគូសបញ្ជាក់ពីរបៀបវារៈមួយដែលមានគោលបំណងទប់ទល់នឹងអ្វីដែលលោកស្រីមើលឃើញថា ជាការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងសន្តិសុខកាន់តែខ្លាំងឡើងៗពីចិន និងដៃគូក្នុងតំបន់របស់ខ្លួន។

លោកស្រី Takaichi បាននិយាយថា «ប្រទេសជប៉ុនប្រឈមនឹងបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទី២» ដោយលោកស្រីចង្អុលទៅសកម្មភាពយោធាដែលកំពុងរីកធំឡើងៗរបស់ចិន ទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធជាមួយរុស្ស៊ីរបស់ទីក្រុងប៉េកាំង និងសមត្ថភាពមីស៊ីលនុយក្លេអ៊ែរដែលកាន់តែលេចធ្លោឡើងរបស់កូរ៉េខាងជើង។

ជាមួយគ្នានេះ លោកស្រីបានបន្ថែមថា រដ្ឋាភិបាលនឹងកែសម្រួលឯកសារសន្តិសុខស្នូលចំនួន ៣ របស់ប្រទេសជប៉ុននៅឆ្នាំនេះ ដើម្បីបង្កើតយុទ្ធសាស្ត្រការពារជាតិថ្មីមួយ ហើយនឹងពន្លឿនការពិនិត្យឡើងវិញនូវច្បាប់នាំចេញយោធា ដើម្បីពង្រីកការលក់នៅក្រៅប្រទេស និងពង្រឹងក្រុមហ៊ុនការពារជាតិ។ លោកស្រី Takaichi បានពន្លឿនពង្រឹងវិស័យយោធាដែលបានចាប់ផ្តើមនៅឆ្នាំ២០២៣ ដែលនឹងបង្កើនការចំណាយការពារជាតិរបស់ជប៉ុនទ្វេដងដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅចុងខែមីនា ដោយធ្វើឲ្យខ្លួនក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលចំណាយយោធាច្រើនជាងគេបំផុតរបស់ពិភពលោក ទោះបីជាមានរដ្ឋធម្មនុញ្ញសន្តិភាពនិយមក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        53
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        52
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm