សារព័ត៌មាន Yonhap៖ យន្តហោះចម្បាំងអាមេរិក និងចិន ប្រឈមមុខគ្នាមួយភ្លែតនៅជិតឧបទ្វីបកូរ៉េ

2026/02/20 11:38:27 pm        68

សារព័ត៌មាន Yonhap News បានរាយការណ៍ថា យន្តហោះចម្បាំងអាមេរិក និងចិន បានប្រឈមមុខគ្នាមួយភ្លែត នៅលើផ្ទៃទឹក ក្បែរឧបទ្វីបកូរ៉េ ក្នុងសប្តាហ៍នេះ ដែលជាការប្រឈមមុខដាក់គ្នាដ៏កម្រមួយ នៅក្នុងតំបន់នោះ រវាងមហាអំណាចទាំង២។

យន្តហោះចម្បាំងអាមេរិកប្រហែល ១០គ្រឿង បានចាកចេញពីមូលដ្ឋានទ័ពអាកាសមួយ ក្នុងទីក្រុង Pyeongtaek កាលពីថ្ងៃទី១៨ ខែកុម្ភៈ សម្រាប់សមយុទ្ធនៅលើដែនទឹកអន្តរជាតិ នៅឆ្នេរភាគខាងលិចរបស់កូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដោយដកស្រង់ប្រភពយោធាដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណ។

យោងតាមសេចក្ដីរាយការណ៍នោះ បានឲ្យដឹងថា បើទោះបីយន្តហោះអាមេរិកមិនបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ប្រទេសចិនក៏ដោយ ក៏ទីក្រុងប៉េកាំងបានប្រញាប់ប្រញាល់បញ្ចេញយន្តហោះនៅពេលដែលយន្តហោះទាំងនោះទៅកៀកតំបន់នោះ។

តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ដែលមិនដូចនឹងដែនអាកាសស្ថិតក្រោមការត្រួតត្រារបស់ប្រទេសមួយ គឺជាតំបន់មួយដែលយន្តហោះត្រូវបានគេរំពឹងថា នឹងកំណត់អត្តសញ្ញាណខ្លួនឯង នៅពេលដែលពួកវាទៅកៀកនឹងតំបន់នោះ។

កងកម្លាំងអាមេរិកនៅកូរ៉េខាងត្បូង ដែលត្រួតពិនិត្យកងទ័ពអាមេរិកប្រហែល ២៨.៥០០នាក់ដែលឈរជើងនៅកូរ៉េខាងត្បូង មិនបានឆ្លើយតបភ្លាមៗនៅពេលដែលសារព័ត៌មាន Bloomberg News ទាក់ទងសុំការអត្ថាធិប្បាយ។ ហើយក្រសួងការបរទេសចិនមិនបានឆ្លើយតបនោះដែរទៅនឹងការស្នើសុំការអត្ថាធិប្បាយដែលធ្វើឡើងនៅខាងក្រៅម៉ោងធ្វើការ។ ចំណែកក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនមិនអាចបញ្ជាក់ពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកបានទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm